ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Real Madrid បញ្ចេញ​វី​ដេ​អូ​ដំណើរការ​ស្ថាបនា​កីឡដ្ឋាន​ដ៏​អស្ចារ្យ​របស់​ខ្លួន

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ កីឡដ្ឋាន Santiago Bernabeu ដែល​ជា​ទឹកដី​ក្រុម Real Madrid នៅ​មិន​ទាន់​អាច​រៀប​ចំការ​ប្រកួត​បាន​នៅ​រយៈពេល​ជាង​១១​ខែ ដោយសារ​តែ​បច្ចុប្បន្ន​កីឡដ្ឋាន​នេះ​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ជួសជុល​ស្ថាបនា​រូបរាង​ថ្មី​របស់​ខ្លួន​។…

អេ​ស្ប៉ា​ញ ៖ កីឡដ្ឋាន Santiago Bernabeu ដែល​ជា​ទឹកដី​ក្រុម Real Madrid នៅ​មិន​ទាន់​អាច​រៀប​ចំការ​ប្រកួត​បាន​នៅ​រយៈពេល​ជាង​១១​ខែ ដោយសារ​តែ​បច្ចុប្បន្ន​កីឡដ្ឋាន​នេះ​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ជួសជុល​ស្ថាបនា​រូបរាង​ថ្មី​របស់​ខ្លួន​។

កាលពី​ថ្ងៃ​ទី​១៦ ខែ​កុ​ម្ភះ ឆ្នាំ​២០២១ កន្លង​ទៅ ក្លិប​រហស្សនាម​អធិរាជ​ស​មួយ​នេះ បាន​បញ្ចេញ​វី​ដេ​អូ​ពិសេស​មួយ​នៅ​លើ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ខ្លួន ដោយ​បង្ហាញ​ពី​ទិដ្ឋភាព​ជាក់ស្តែង ជាមួយ​រូបភាព​ថ្មី​ៗ​មួយ​ចំនួន​នៃ​ដំណើរការ​អភិវឌ្ឍ​របស់​កីឡដ្ឋាន​នេះ​។

ក្នុង​ខ្សែអាត់​វី​ដេ​អូ​ក៏​បាន​ពន្យល់​ពី​ទិដ្ឋភាព​រួម​ជា​ច្រើន​តាម​ដំណាក់កាល​នីមួយ​ៗ ជាមួយ​ការ​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​ជា​ច្រើន​ទាំង​ខាងក្នុង និង​ខាងក្រៅ ជា​ពិ​សេ​ការ​ស្ថាបនា​កន្លែង​អង្គុយ​, អគារ​ថ្មី​សម្រាប់​ចំណតរថយន្ត និង​តំបន់​ថ្មើរជើង​។

យោង​តាម​ការ​រំពឹង​ទុក​កីឡដ្ឋាន​នេះ អាច​នឹង​បញ្ចប់​ការងារ​ជួសជុល​នៅ​ដើមឆ្នាំ​២០២២ ដែល​មាន​ន័យ​ថា​វា​នឹង​អាច​បើក​ដំណើរការ​ឡើង​វិញ​សម្រាប់​ការ​ចាប់ផ្តើម​រដូវ​កាល ២០២២-២៣៕ (​ដកស្រង់​ចេញពី Marca)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ