ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ក្លិប Lazio ​ត្រូវ​បញ្ជូនទៅ​​តុលា​ការ​​​ ក្រោយ​រកឃើញពាក់ព័ន្ធ​ករណី​មួយ​

3 ឆ្នាំ មុន

អ៊ី​តា​លី ៖ សហព័ន្ធ​បាល់ទាត់​អ៊ី​តា​លី (FIGC) បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១៦ ខែ​កុ​ម្ភៈ ឆ្នាំ​២០២១ ថា​ លោក Claudio…

អ៊ី​តា​លី ៖ សហព័ន្ធ​បាល់ទាត់​អ៊ី​តា​លី (FIGC) បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១៦ ខែ​កុ​ម្ភៈ ឆ្នាំ​២០២១ ថា​ លោក Claudio Lotito ប្រធាន​ក្លិប Lazio និង​គ្រូពេទ្យ​ក្លិប​គឺ​លោក Ivo Pulcini និង​លោក Fabio Rodia ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលា​ការ​​សហព័ន្ធ​ជាតិ បន្ទាប់​ពី​ការ​ស៊ើបអង្កេត​លើ​ការ​រំ.លោ.ភ​លើ​ពិធីសារ​កូ​វី​ដ​១៩​យ៉ាងធ្ងន់ធ្ងរ​។

ការ​ស៊ើបអង្កេត​មួយ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លង​ទៅ ជុំវិញ​ការ​អនុវត្ត​មិន​ត្រឹមត្រូវ​តាម​ពិធីសារ​កំណត់​លើ​ការ​ធ្វើតេស្តរ​កកូ​វី​ដ​១៩​។ ខណៈ​ដែល​លោក Claudio Lotito ត្រូវ​បាន​ចោទប្រកាន់​ថា​មិន​បាន​អនុវត្ត​តាម​ការ​ត្រួតពិនិត្យ​សុខភាព និង​ទំនាក់​ទំនងជា​ចាំបាច់​ជាមួយ​អាជ្ញាធរ​សុខាភិបាល​ប្រចាំ​តំបន់​។

ការ​រំ.លោ.ភ​បំ.ពា.ន​ត្រូវ​បាន​រក​ឃើញ​បន្ទាប់​ពី​ពួក​គេ​មិន​បញ្ឈប់​កីឡាករ​៣​រូប​របស់​ខ្លួន ពី​ការ​ចូលរួម​ហ្វឹកហាត់​ក្រោយ​ពួក​គេ​ទទួលលទ្ធផល​វិជ្ជមាន​វីរុស​នេះ និង​កំហុស​២​លើក ដោយ​មិន​អនុវត្ត​ការ នៅ​ដាច់​ដោយឡែក​រយៈពេល​១០​ថ្ងៃ ដែល​ចាំបាច់​បំផុត​សម្រាប់​កីឡាករ​បង្ហាញ​រោគ​សញ្ញា មុន​ពេល​ពួក​គេ​ចូលរួម​ការ​ប្រកួត​ក្រប​ខណ្ឌ Serie A​។

អ្នកនាំពាក្យ​ក្លិប Lazio លោក Roberto Rao បាន​ច្រានចោល​ទាំងស្រុង​លើ​ការ​ចោទប្រកាន់​នេះ ដោយ​លោក​បាន​និយាយ​ថា «​យើង​ជឿជាក់​លើ​យុត្តិធម៌​»៕ (​ដកស្រង់​ចេញពី Dailymail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ