ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេខ្យល់​២​នាក់ត្រួវឃាត់ខ្លួន​ ពេល​បំរុង​នាំ​ពលករ​ខ្មែរ​៥​នាក់​ឆ្លង​​ទៅ​​​ថៃ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ កម្លាំង​កងរាជអាវុធហត្ថ បាន​ស្ទាក់​ឃាត់ខ្លួន​មេខ្យល់​ចំនួន​០២ ដែល​ប៉ុនប៉ង​នាំ​ពលករ​ចំនួន​០៥​នាក់​ឆ្លង​ដែន​ចេញ​ទៅ​ប្រទេស​ថៃ ដោយ​ខុសច្បាប់ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៦ កុម្ភៈ តាម​ច្រករបៀង​មួយ នៅ​ជិត​ច្រក​ទ្វារ​អន្តរជាតិ​«​ដូង​»…

ខេត្តបាត់ដំបង ​៖ កម្លាំង​កងរាជអាវុធហត្ថ បាន​ស្ទាក់​ឃាត់ខ្លួន​មេខ្យល់​ចំនួន​០២ ដែល​ប៉ុនប៉ង​នាំ​ពលករ​ចំនួន​០៥​នាក់​ឆ្លង​ដែន​ចេញ​ទៅ​ប្រទេស​ថៃ ដោយ​ខុសច្បាប់ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៦ កុម្ភៈ តាម​ច្រករបៀង​មួយ នៅ​ជិត​ច្រក​ទ្វារ​អន្តរជាតិ​«​ដូង​» ស្រុក​កំ​រៀង ខណៈ​កម្លាំងយោធា រួម​ទាំង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ផង កំពុង​ពង្រាយ​កម្លាំង​គ្រប់​ច្រកល្ហក​តាម​ព្រំដែន ដើម្បី​ទប់ស្កាត់​ក្រុម​ពលករ​ឆ្លង​ដែន​ទាំងនោះ ដែល​គេច​វែ​ស​ពី​ការ​ច​ត្តា​ឡី​ស័ក​។

សេចក្ដី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ថា មេខ្យល់​ដែល​ត្រូវ​ឃាត់ខ្លួន​ចំនួន​០២​នាក់​នោះ ម្នាក់​ឈ្មោះ ហេង វិចិត្រ ប្រុស​អាយុ​៣១​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប និង ម្នាក់​ទៀត​ឈ្មោះ កើត ភី​ន ប្រុស​អាយុ​៤៧​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ​។ រីឯ​ពលករ​ទាំង​០៥​នាក់ ១​-ឈ្មោះ រឿ​ន លី​ដា ប្រុស ​អាយុ​៣៣​ឆ្នាំ ២​-ឈ្មោះ កា ជឿន ប្រុស​អាយុ​២២​ឆ្នាំ (​មនុស្ស​គ​) ៣​-ឈ្មោះ អ៊ុំ តូ ប្រុស​អាយុ​២៧​ឆ្នាំ ៤-​ឈ្មោះ វ៉ា​ន់ រិ​ទ្ធ ប្រុស​អាយុ​៣៨​ឆ្នាំ និង៥-​ឈ្មោះ សឿ​ន សែន ប្រុស​អាយុ​៣៣​ឆ្នាំ​។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កម្លាំង​កងរាជអាវុធហត្ថ បាន​ស្ទាក់​ចាប់​មេខ្យល់​និង​ក្រុម​ពលករ​ទាំង​០៥​នាក់​នោះ ពេល​ពួក​គេ​បំរុង​ឆ្លង​អូរ​ព្រំដែន​ចេញ​ទៅ​ប្រទេស​ថៃ ដោយ​គ្មាន​ច្បាប់​។

សូម​រំលឹក​ថា មេខ្យល់​ចំនួន​០២​នាក់​មានមុខ​របរ​រត់​ម៉ូតូឌុប​ផង ដែល​ប៉ុនប៉ង​នាំ​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ ខាងលើ​នេះ​បាន​ធ្វើ​ឡើង ស្រប​ពេល​ដែល​រាជរដ្ឋា​ភិបាល​កម្ពុជា ដាក់​ចេញ​នូវ​វិធានការ​យ៉ាង​តឹងតែង​បំផុត ដើម្បី​ទប់ស្កាត់​កា​រីក​រាលដាល​នូវ​ជំងឺ​កូ​វី​ដ​១៩ តាម​រយៈ​ពលករ​ខ្មែរ ដែល​វិល​ត្រឡប់​ពី​ប្រទេស​ថៃ មក​ស្រុក​កំណើត​វិញ គេច​វែ​ស​មិន​ព្រម​ចូល​«​ច​ត្តា​ឡី​ស័ក​»​តាម​គោល​ការ​អាជ្ញាធរ និង រាជរដ្ឋាភិបាល​។ដោយ​សារ​គេច​មិន​ព្រម​«​ច​ត្តា​ឡី​ស័ក​» ទើប​ពលករ​ខ្មែរ​មួយ​ចំនួន​នៅ​តែ​បន្ត​ឆ្លង​ដែន​ខុស​ច្បាប់ ជា​បន្តបន្ទាប់​ដោយ​មានការ​ឃុំ​ឃិ​ត​ពី​មេខ្យល់​ទុច្ចរិត​ជា​អ្នក​នាំ​ផ្លូវ​។

ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ ពាក់ព័ន្ធ​នឹង​ករណី​មេខ្យល់​ទាំង​០២​នាក់​ខាងលើ​នេះ បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ បាន​ប្រាប់​ថា ពេល​នេះ​គេ​បាន​និង​កំពុង​សួរនាំ ដើម្បី​កសាង​សំណុំរឿង​ចាត់វិធានការ​តាម​នីតិវិធី​ហើ់យ​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ