ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកក្រ មានអី​មិនល្អ ​! អ្នកក្រ មាន​ភាព​ខ្លាំង​​ច្រើន​ណាស់ គ្រាន់តែ​មិន​មាន​អ្នក​ដទៃ​ចាប់អារម្មណ៍

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​អ្នកជំនាញ​ម្នាក់​ដែល​បាន​ឆ្លងកាត់​ជីវិត​ដែល​ស្ទើ​តែ​គ្រប់​រសជាតិ​នោះ ថ្មី​ៗ​នេះ​លោកស្រី​បាន​លើក​ឡើង​ថា អ្នក «ក្រ» មាន​ភាព​ខ្លាំង​របស់​ខ្លួន​ជា​ច្រើន​គ្រាន់តែ​យើង​មិន​បាន​ចាប់អារម្មណ៍ ! ហើយ​អ្នកក្រ អាច​ក្លាយទៅជា​អ្នក​មានបាន​ក៏​ដោយសារ​ភាព​ខ្លាំង​នោះ​ឯង…

រាជធានី​ភ្នំពេញ ៖ យោង​តាម​អ្នកជំនាញ​ម្នាក់​ដែល​បាន​ឆ្លងកាត់​ជីវិត​ដែល​ស្ទើ​តែ​គ្រប់​រសជាតិ​នោះ ថ្មី​ៗ​នេះ​លោកស្រី​បាន​លើក​ឡើង​ថា អ្នក «ក្រ» មាន​ភាព​ខ្លាំង​របស់​ខ្លួន​ជា​ច្រើន​គ្រាន់តែ​យើង​មិន​បាន​ចាប់អារម្មណ៍ ! ហើយ​អ្នកក្រ អាច​ក្លាយទៅជា​អ្នក​មានបាន​ក៏​ដោយសារ​ភាព​ខ្លាំង​នោះ​ឯង ! ។

លោកស្រី ដែល​ជា​អគ្គ​នាយិកា ក្រុមហ៊ុន H&L គ្រុប បាន​បន្ត​ថា ៖ «​អ្នកក្រ លែង​ក្រ​ទៀត​ហើយ​បើមាន​ផ្នត់គំនិត​ត្រៀម​ធ្វើ​ជា​អ្នកមាន រក​ឱ្យឃើញ​ភាព​ខ្លាំង​របស់​ខ្លួនឯង ហើ​យ​ប្រើ​​ប្រាស់​វា​មក​អភិវឌ្ឍ​ត​ខ្លួន​អោយ​កាន់តែ​ល្អ​ប្រ​សើ​រ ប​ញ្ឈ​ប់​នូវ​ទម្លាប់និង​ទ​ង្វើ​រ រួម​ទាំង​ការ​គិត​ណា​ដែល​នាំ​ឱ្យ​យើង​មាន​មិន​រួចឬ​ក្រ ដោយសារ​វា​នោះ គួរឆាប់​ៗ​ផ្លាស់​ប្តូរ​ជា​បន្ទាន់​» ​។

លោកស្រី តាំង ហ្គេ​ច​លៀង តែងតែ​ធ្វើការ​ចែករំលែក​បទ​ពិសោធន៍​ជីវិត​របស់​លោកស្រី​ជា​ច្រើន តាម​រយៈ​ការ​ឡាយ និង​ការ​ចូលរួម​កម្មវិធី​​សិក្ខាសាលា​ជាដើម ក្នុង​គោលបំណង​ដែល​លោកស្រី​ចង់ឱ្យ​យុវវ័យ​ឬ​ភាគច្រើន​អ្នកក្រ កុំឱ្យ​មានចិត្ត​អាក់អន់ស្រពន់ចិត្ត​ថា​ខ្លួន​កើត មក​មិន​បាន​រស់​ក្នុង​ត្រកូល​ស្តុកស្តម្ភ​ ។ លោកស្រី​ថា ភាគច្រើន​ណាស់​ដែល​អ្នក​មាននៅ​ក្នុងស្រុក​យើង​សុទ្ធតែ​កើត​ចេញ ពី​គ្រួសារ​ក្រក្រី​ឬ​សមរម្យ​ប៉ុណ្ណោះ ប៉ុន្តែ​អ្វី​ដែល​ពួក​គេ​ធ្វើ​នោះ​គឺ​ពួក​គេ​មិន​បាន​គិត​ថា «​អញ​!​ក្រ ធ្វើ​មិន​បាន​ដូច​គេ​នោះ​ទេ​!» ហើយ​ពួក​គេ​ក៏​មិន​បាន​ផ្តេកផ្តួល​និង​បណ្តោយ​ខ្លួន​ឱ្យទៅ​តាម​វាសនា​នោះ​ទេ គឺ​សុទ្ធតែ​ខំប្រឹង​ខ្លាំង​ណាស់​ទើបបាន​ដល់​ប៉ុណ្ណឹង​ ។

លោកស្រី​បាន​បន្ត​ចែករំលែក នូវ​កា​រប​ង្តើត​ផ្នត់គំនិត​រីក​ចំ​រើន​ថ្មី ដូចនេះ​ថា ៖
» បំណាច់តែ​ប្រឹង ប្រឹង​ឱ្យ​ខ្លាំង​ជាង​មុន
» យកចិត្តទុកដាក់ ឱ្យបាន​ប្រ​សើ​រ​ជាង​មុន
» គិត​រឿង​ឱ្យ​មាន​ប្រយោជន៍​ជា​ងមុន
»​ទម្លាប់​រៀនសូត្រ ទោះ​ក្នុង​កា​លៈទេ​សៈណា​ក៏​ដោយ
» ប្រើ​ប្រាស់​ទូរ​ស័ព្ទឱ្យ​មាន​ប្រយោជន៍​បំផុត ប្រើវា​អោយ​មាន​ប្រយោជន៍​ដល់​អនាគត
»​តស៊ូ​មិន​រុញ​រា រៀន​លើ​ក​ទឹកចិត្ត​ខ្លួនឯង ឈប់​រង់ចាំ​កាលើក​ទឹកចិត្ត​ពី​អ្នក​ដ​ទៃ​ទៀត​!
» ធ្វើ​ខ្លួនឱ្យ​ឆ្លាត​ជាង​មុន មាន​ប្រយោជន៍​ជាង​មុន
» ធ្វើមនុស្ស​ដែល​គេ​ត្រូវការ នឹង​មិន​ធ្វើជា​អ្នក​បំផ្លាញ​អ្នក​ដ៏​ទៃ​ទេ​។​ល​។យើ​ង​នឹង​លែង​ក្រ បើយើងនៅតែព្យាយាម
» ប្រឹង​អភិវឌ្ឍ​​ខ្លួនបន្ថែម
» រស់នៅឱ្យ​ល្អជាង​មុន
» មិន​ផ្តេកផ្តួល​ទៅ​នឹង​បញ្ហាឬវាសនា
» ឈប់​ថា​ខ្លួនឯង​ក្រ
» ពេញចិត្ត​នូវ​អ្វី​ដែល​យើង​មាន
» រៀន​ធ្វើ​ជា​អ្នកមាន ដោយ​មាន​ជាង​យើង​កាលពី​ម្សិលមិញ​ ៕

អត្ថបទសរសេរ ដោយ