ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរសម្នាក់ទើប​ចេញពីកម្មវិធីនៅ​ផ្ទះមិត្ត ស្រាប់តែ​ជួបគ្រោះតាម​ផ្លូវ​

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ពេល​ចេញពី​កម្មវិធី​នៅផ្ទះ​មិត្តភក្ដិវិញ​បាន​​បើកបរ​ម៉ូតូមួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​ លុះ​ពេល​មក​​ដល់​ចំណុច​ផ្លូវ​កោង​ សង្ស័យកាច់​ចង្កូត​បត់​​​មិន​ទាន់​​ក៏​រអិល​ដួល​ខ្ទាត​​អ្នកបើកបរ​ម៉ូតូ​បោក​ក្បាល​នឹងប​ង្កោ​ល​ភ្លើង​បំភ្លឺ​ផ្លូវ​ បណ្តាល​ឱ្យ​​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​នឹងកន្លែងកើតហេតុ ។​ ហេតុការណ៍​ខាងលើនេះ​​​បា​ន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​​ឈានចូលព្រឹក​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១…

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ពេល​ចេញពី​កម្មវិធី​នៅផ្ទះ​មិត្តភក្ដិវិញ​បាន​​បើកបរ​ម៉ូតូមួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​ លុះ​ពេល​មក​​ដល់​ចំណុច​ផ្លូវ​កោង​ សង្ស័យកាច់​ចង្កូត​បត់​​​មិន​ទាន់​​ក៏​រអិល​ដួល​ខ្ទាត​​អ្នកបើកបរ​ម៉ូតូ​បោក​ក្បាល​នឹងប​ង្កោ​ល​ភ្លើង​បំភ្លឺ​ផ្លូវ​ បណ្តាល​ឱ្យ​​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​នឹងកន្លែងកើតហេតុ ។​

ហេតុការណ៍​ខាងលើនេះ​​​បា​ន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​​ឈានចូលព្រឹក​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១ ត្រង់​ចំណុច​ខាង​មុខ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តាម​បណ្ដោយ​ផ្លូវ​វ៉េង​​ស្រេង ស្ថិត​ក្នុងភូមិ​ទ្រា​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ ។

ជន​រង​គ្រោះ​ឈ្មោះ គុយ វាសនា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​កំ​រៀង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ​ រាជធានីភ្នំពេញ ជាអ្នកបើកបរ​​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ស្គូ​​ពី​ ស៊េ​រី​ឆ្នាំ​២០២១ ព​ណ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ​1IL-8257 ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​​បុរស​​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿងទើបតែ​ចេញពី​កម្មវិធី​នៅ​ផ្ទះ​មិត្តភក្ដិ​​ម្តុំ​​ស្តុ​ប​ណូ​គា ក្នុង​គោលបំណង​ជិះ​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ​។ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២១៧ ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច និង​ក្នុង​ល្បឿន​យ៉ាង​លឿន​។

តាម​ប្រភពដដែលបានបន្ត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ផ្លូវ​កោង ​ជនរង​គ្រោះ​បាន​ជិះម៉ូតូ​បត់​ស្ដាំ​ឆ្ពោះទៅ​ផ្លូវ​វ៉េ​ង​ស្រេង​ដោយ​មិន​​​បាន​ប្រុង​​ប្រយ័ត្ន ធ្វើ​ឲ្យ​ម៉ូតូ​រអិល​ដួល​អូស​ជា​ច្រើន​ម៉ែត្រ​រង​ការ​ខូចខាត​បន្តិចបន្តួច​ ចំណែក​បុរស​រង​គ្រោះ​បាន​ខ្ទាត​ចេញពី​ម៉ូតូ​បោក​ក្បាល​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ដែល​នៅ​លើ​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​បែកក្បាល​​បាត់បង់ជីវិត​​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម ​។ បន្ទាប់​មក​ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍​ភ្លាម​ៗនៅកន្លែងកើតហេតុ​ ស្រប​ពេល​នោះ​ដែរ​​ក៏​មាន​បុរស​ជា​មិត្តភក្ដិ​​របស់​ជន​រង​គ្រោះ​ចំនួន​៣​ទៅ​៤នាក់​បាន​មក​ដល់​កន្លែង​កើតហេតុ និង​បាន​ទាក់ទង​ទៅ​ប្រាប់​សាច់​ញាតិ​របស់​ជន​រង​គ្រោះ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ ក៏​មាន​សាច់ញាតិ​របស់​ជន​រង​គ្រោះ​បាន​មក​ដល់​កន្លែង​កើតហេតុ និង​បាន​ស្រែក​ទ្រហោយំឱប​​សព​ជន​រង​គ្រោះ​​គួរ​ឱ្យ​​សោកសង្រេង ហើយ​សមត្ថកិច្ច​ជំនាញ​ក៏​បាន​ធ្វើការ​ប្រគល់​សព​បុរស​រង​គ្រោះ​ឲ្យ​ទៅ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​ឯ​ផ្ទះ​។ ចំណែក​រីឯ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​រង់ចាំ​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​វិញ​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៀត ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ