ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Klopp ថា​មនុស្ស​ជា​ច្រើន​កំពុង​ខកចិត្ត​ជាមួយ​លទ្ធផល​យប់មិញ

3 ឆ្នាំ មុន

អា​ល្លឺ​ម៉​ង់ ៖ ក្រុម​កំពុង​ធ្លាក់​ទម្រង់ Liverpool បាន​យកឈ្នះ​លើ​ក្រុម​តំណាង​អា​ល្លឺ​ម៉​ង់ Leipzig ក្នុង​ការ​ប្រកួត​ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពានរង្វាន់ Champions League…

អា​ល្លឺ​ម៉​ង់ ៖ ក្រុម​កំពុង​ធ្លាក់​ទម្រង់ Liverpool បាន​យកឈ្នះ​លើ​ក្រុម​តំណាង​អា​ល្លឺ​ម៉​ង់ Leipzig ក្នុង​ការ​ប្រកួត​ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពានរង្វាន់ Champions League ដោយ​លទ្ធផល ២-០​។

ដើម​ឡើយ​ការ​ប្រកួត​នេះ​ត្រូវធ្វើ​ឡើង​នៅផ្ទះ Leipzig ប៉ុន្តែ​បាន​សម្រេច​ទៅ​លេង​នៅ​ទឹកដី​កណ្តាល​ក្នុង​កីឡដ្ឋាន Puskás Aréna ប្រទេស​ហុង​គ្រី​វិញ បន្ទាប់​ពី​អា​ល្លឺ​ម៉​ង់​បានហាមឃាត់​ការ​ធ្វើដំណើរ​ចូល​ប្រទេស​របស់​ខ្លួន ដើម្បី​បង្ការ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩​។

កីឡាករ Mohamed Salah និង Sadio Mané គឺជា​អ្នករក​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​កាលពី​យប់មិញ​​។ ខណៈ​ដែឡជើង​ទី​២ នឹង​ត្រូវធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន Anfield របស់​ក្រុមម្ចាស់ផ្ទះ Liverpool នា​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២១ ខាង​មុខ​នេះ​។

ក្រោយ​ចប់​ការ​ប្រកួត​លោក Jurgen Klopp អ្នកចាត់ការ Liverpool បាន​បោះសម្តី​ទៅ​កាន់​ក្រុមអ្នក​រិះគន់​ក្រុម​លោក​ថា «​មនុស្ស​ជា​ច្រើន​បាន​រំពឹង​ថា​យើង​នឹង​បរាជ័យ​ម្តងទៀត ប៉ុន្តែ​កីឡាកររបស់​យើង​មិន​បាន​សម្រេច​បំណង​ពួក​គេ​ទេ។ នោះ​គឺជា​អ្វី​ដែល​យើង​ត្រូវ​ដោះស្រាយ​។ យើង​ធ្វើ​បាន​យ៉ាង​ល្អ​។ យើង​មិនមែន​ជា​កូន​ក្មេង​ទៀត​ទេ ហើយ​ខ្ញុំ​ដឹង​ថា​មនុស្ស​ជា​ច្រើន​កំពុង​ខកចិត្តជាមួយ​លទ្ធផល​នេះ​»​៕ (ដកស្រង់ចេញពី Dailymail)

https://www.youtube.com/watch?v=Hrdr5gJ_IUA