ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mbappe បន្សល់​ទុក​សុបិន​អាក្រក់​ដល់​ម្ចាស់ផ្ទះ Barca មុន​ប៉ះ​គ្នា​ជើង​ទី​២

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ Kylian Mbappe ធ្វើ​បាន​៣​គ្រាប់ (Hat-Trick) យ៉ាង​អស្ចារ្យ​កាលពី​យប់មិញ​ក្នុង​ជំនួប​ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពានរង្ចាន់ Champions League…

អេ​ស្ប៉ា​ញ ៖ Kylian Mbappe ធ្វើ​បាន​៣​គ្រាប់ (Hat-Trick) យ៉ាង​អស្ចារ្យ​កាលពី​យប់មិញ​ក្នុង​ជំនួប​ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពានរង្ចាន់ Champions League ក្នុង​ពេល​ដែល Paris St-Germain បំបាក់​ម្ចាស់ផ្ទះ Barcelona នៅ Nou Camp ដោយ​លទ្ធផល ៤-១​។

ម្ចាស់ផ្ទះ​មានឱកាស​នាំមុខ​មុន​ដោយ​បាល់​ប៉េ​ណា​ល់ទី ដែល​សម្រេច​បាន​ដោយ​ប្រធាន​ក្រុម Lionel Messi​។ ខណៈ​៤​គ្រាប់​របស់​ក្រុម​ភ្ញៀវ​រកបាន​ដោយ​កីឡាករ Mbappe (Hat-Trick) និង Moise Kean​។

វា​កំពុង​ជា​សុ​បិន​ដ៏​អាក្រក់​បំផុត​សម្រាប់​ក្រុម​លោក Ronald Koeman ដែល​មាន​ភាគរយ​ខ្ពស់​អាចនឹង​ធ្លាក់​ចេញពី​ពានរង្វាន់​កំពូលនៅ​អឺរ៉ុប​មួយ​នេះ បន្ទាប់​ពី​ខកខាន​ឱកាស​មាស​យកឈ្នះ​ក្នុងផ្ទះ​ខ្លួនឯង​។ Barcelona នឹង​ត្រូវធ្វើ​ដំណើរ​ទៅ​កាន់​កីឡាដ្ឋាន Parc des Princes ប្រទេស​បារាំង​ដើម្បី​តទល់​ជាមួយម្ចាស់ផ្ទះ PSG សម្រាប់​ជើង​ទី​២ នា​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២១ ខាង​មុខ​នេះ​៕

https://www.youtube.com/watch?v=zYF8Cx4bzpQ