រាជធានីភ្នំពេញ ៖ ប្រេងសំាងនិងប្រេងម៉ាស៊ូតបានបន្តឡើងថ្លៃក្នុងមួយលីត្រ ១០០រៀលនិង ១៥០រៀលទៀតនៅក្នុងរយៈពេលពីរសប្តាហ៍ទៅមុខ ។ នេះបើតាមការកំណត់តម្លៃលក់រាយប្រេងឥន្ធនៈ របស់ក្រសួងពាណិជ្ជកម្មដែលចេញផ្សាយនៅរសៀលថ្ងៃទី ១៦កុម្ភៈនេះ ។ បើតាមកំណត់នោះចាប់ពីថ្ងៃទី ១៦ដល់ថ្ងៃទី ២៨កុម្ភៈ ប្រេងសំាងធម្មតានឹងលក់ក្នុងមួយលីត្រតម្លៃ ៣ ៥០០រៀល ថ្លៃជាងសប្តាហ៍មុន ១០០រៀល ចំណែប្រេងម៉ាស៊ូត ១លីត្រថ្លៃ ៣ ២០០ ក្នុងមួយលីត្រថ្លៃលើសសប្តាហ៍មុន ១៥០រៀល ។ក្រសួងមិនបានកំណត់តម្លៃប្រេងសំាងស៊ុបពែរនោះទេ ប៉ុន្តែប្រេងសំាងប្រភេទនេះក៍ឡើងថ្លៃដែលនៅតាមស្ថានីយ៍លក់សំាង ។

ប្រេងសំាងឡើងថ្លៃអាធ្វើឲ្យផលិតផលនិងសេវាកម្មនានាឡើងថ្លៃដែលដោយសារតម្លៃដើមនៃការផលិតខ្ពស់ ។ ប្រេងសំាងឡើងថ្លៃក៍អាចធ្វើឲ្យពលរដ្ឋមានចំណាយខ្ពស់ទៅលើមធ្យោបាយធ្វើដំណើរដែលប្រើប្រាស់ប្រចំាថ្ងៃនោះ ។

តាមការកត់សម្គាល់របស់ក្រសួងពាណិជ្ជកម្មប្រេងសំាងបានឡើងថ្លៃមិនចុះសោះចាប់ពីដើមខែធ្នូឆ្នាំ ២០២០ មក ។ ថ្ងៃទី ១ខែធ្នូ ឆ្នាំ ២០២០ ប្រេងសំាងធម្មតាមួយលីត្រ ៣ ០០០រៀលប៉ុណ្ណោះ ចំណែកប្រេងម៉ាស៊ូតកាលនោះថ្លៃ២ ៧៥០រៀល ។ ក្រសួងបានបញ្ជាក់ថាការកំណត់តម្លៃលក់ប្រេងឥន្ធនៈនេះ ផ្អែកលើតម្លៃប្រេងលើទីផ្សារអន្តរជាតិ ៕
ចែករំលែកព័តមាននេះ