ប្រទេសអ៊ីរ៉ាក់ ៖ ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក រាយការណ៍នាថ្ងៃទី១៥កុម្ភៈថា មានការបាញ់គ្រាប់រ៉ុក្កែតច្រើនគ្រាប់ ដាក់មូលដ្ឋានអាកាសចរណ៍មួយ នៅតំបន់ឃើតឌីស្ថានអ៊ីរ៉ាក់ បណ្ដាលឲ្យបាត់បង់ជីវិតនិយោជិតស៊ីវិលម្នាក់ ហើយមនុស្ស៥នាក់ទៀតរងរបួស ព្រមទាំងទាហានអាមេរិកម្នាក់។
តាមប្រភពនោះថា គ្រាប់រ៉ុក្កែតយ៉ាងតិច៣គ្រាប់ ត្រូវបានបាញ់មកលើទីក្រុងអ័រប៊ីល រដ្ឋធានីនៃតំបន់ស្វយ័តឃើតឌីស្ថាន នាភាគខាងជើងអ៊ីរ៉ាក់ ហើយគ្រាប់រ៉ុក្កែត១គ្រាប់បានធ្លាក់ក្នុងមូលដ្ឋានអាកាសចរណ៍ ដែលមានកងទាហានអាមេរិកបោះទីតាំង។
នេះជាលើកដំបូងចាប់តាំងពីជិត២ខែមកហើយ ដែលមានការវាយប្រហារបែបនោះ សំដៅទីតាំងយោធា ឬទីតាំងការទូតលោកខាងលិចនៅអ៊ីរ៉ាក់។ ការវាយប្រហារនេះប្រកាសទទួលខុសត្រូវ ដោយក្រុមមួយដែលគេមិនសូវស្គាល់ ដោយហៅខ្លួនថាក្រុមAWLIYAA AL DAM៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ