ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេង​ខូច​គេ​! អ្នកគាំទ្រ Barca ធ្វើ​រឿង​​មួយ​​រំខាន​កីឡាករ PSG មុន​ប៉ះ​គ្នា​យប់​នេះ

4 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ អ្នកគាំទ្រ Barcelona កាលពី​យប់​ថ្ងៃ​ទី​១៥ ខែ​កុ​ម្ភះ ឆ្នាំ ២០២១ កន្លង​ទៅ បាន​នាំ​គ្នា​ដុត​កាំជ្រួច​នៅ​ខាងក្រៅ​សណ្ឋាគារ​ក្រុម​ភ្ញៀវ…

អេ​ស្ប៉ា​ញ ៖ អ្នកគាំទ្រ Barcelona កាលពី​យប់​ថ្ងៃ​ទី​១៥ ខែ​កុ​ម្ភះ ឆ្នាំ ២០២១ កន្លង​ទៅ បាន​នាំ​គ្នា​ដុត​កាំជ្រួច​នៅ​ខាងក្រៅ​សណ្ឋាគារ​ក្រុម​ភ្ញៀវ Paris Saint Germain ក្នុង​គោលបំណង​រំខាន​ដំណេក​កីឡាករ​ទាំងអស់ មុន​ពេល​ក្រុម​ទាំង​២​ប៉ះ​គ្នា​ក្នុង​ជំនួប​ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពានរង្វាន់ Champions League នៅ​យប់​នេះ​។

ទំនាក់ទំនង​រវាង​ក្រុម​ទាំង​២​ក្លាយជា​គូសត្រូវ​បន្ទាប់​ពី​ការ​ជួប​គ្នា​ចុង​ក្រោយ​នៅ Champions League កាលពី​ខែមីនា ឆ្នាំ​២០១៧ កន្លង​ទៅ Barcelona បាន​លុត PSG ក្នុង​លទ្ធផល ៦-១​។ បន្ទាប់​ពី​បរាជ័យ​យ៉ាង​អាម៉ាស់​រួច​មក នៅ​ប៉ុន្មាន​ខែ​បន្ទាប់ PSG ក៏​តាម​ឆក់​យក​Neymar ទាល់តែ​បាន​សម្រេច​ក្នុង​តម្លៃ​ប្រវត្តិសាស្ត្រ​២២២​លាន​អឺ​រ៉ូ​។

សង្គ្រាម​រវាង​ក្រុម​ទាំង​២​ផ្ទុះ​កាន់តែ​ខ្លាំង​ឡើង​នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ បន្ទាប់​ពី PSG បាន​ប្រកាស​ជា​សាធារណៈ​ពី​គោលដៅ​នាំ​យក​ប្រធាន​ក្រុម Lionel Messi ម្នាក់​ទៀត​។

កត្តា​នេះ​ហើយ​នាំ​ឱ្យ​អ្នកគាំទ្រ Barcelona កាន់តែ​ក្តៅស្លឹកត្រចៀក​។ ហើយ​អំឡុង​ពេល​ការ​ដុត​កាំជ្រួច​ពួក​គេ​បាន​នាំ​គ្នា​ស្រែក​ជេរ​ដោយ​ហៅ PSG ថា​ជា​ចោរ​ថែម​ទៀត​៕ (​ដកស្រង់​ចេញពី​The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ