ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួបជុំ​គ្នា​ផឹកស៊ី​ថ្ងៃ​ចូល​ឆ្នាំ​រំលឹក​រឿង​ចាស់​​១០​ឆ្នាំ​មុន ក៏​ដើរទៅ​វ៉ៃ​ដល់​ផ្ទះ​គេ​ផ្អើល

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​មក​ផឹកស៊ី​ចូល​ឆ្នាំ​ចិន​-​វៀតណាម​ជាមួយ​បងប្អូន រួច​ប្រាប់​ថា ធ្លាប់​ត្រូវ​គេ​វ៉ៃ​១០​ឆ្នាំ​មុន ហើយ​ដើរទៅ​វ៉ៃ​គេ​ដល់​ផ្ទះ​ជាប់​ខ្នោះ​២​នាក់​ខ្លាំង​អី​ត្រូវ​បាន​កម្លាំង​កង​រាជអាវុធហត្ថ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១​។ លោក​វរសេនីយ៍ត្រី នួន…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​មក​ផឹកស៊ី​ចូល​ឆ្នាំ​ចិន​-​វៀតណាម​ជាមួយ​បងប្អូន រួច​ប្រាប់​ថា ធ្លាប់​ត្រូវ​គេ​វ៉ៃ​១០​ឆ្នាំ​មុន ហើយ​ដើរទៅ​វ៉ៃ​គេ​ដល់​ផ្ទះ​ជាប់​ខ្នោះ​២​នាក់​ខ្លាំង​អី​ត្រូវ​បាន​កម្លាំង​កង​រាជអាវុធហត្ថ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១​។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ឱ្យ​ថា ជនសង្ស័យ​ដែល​បង្ក​របួស​ស្នាម​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំង​២​នាក់​ខាងលើ​មាន ១-​ឈ្មោះ ស៊ី​ង រី​កាំ​ង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ២-​ឈ្មោះ ហេង សំបូរ ហៅ​យី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជន​ទាំង​២​នាក់​រស់នៅ​ភូមិ​មាន​ជ័យ ឃុំ​ស្រែ​ស្តៅ ស្រុក​សំឡូត ខេត្តបាត់ដំបង​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ អេ​ង ឃុ​យ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្តឹង​ជនសង្ស័យ​២​នាក់​ដែល​បាន​ធ្វើ​សកម្មភាព​វ៉ៃ​ទៅ​លើ​ខ្លួន បណ្តាល​មាន​ស្នាម​របួស និង​ខូចខាត​សម្ភារៈ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ កាលពី​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​បូ​រី ផ្ទះ​កើតហេតុ​ខាងលើ​។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់​ថា ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ហើយ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សំពៅ​ឡូត ខេត្តបាត់ដំបង បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​បង្ក​របួស​ស្នាម​ទៅ​លើ​ជន​រង​គ្រោះ កាលពី​ថ្ងៃ​ទី​១៤ ខែកុម្ភៈ នៅ​ភូមិ​មាន​ជ័យ ឃុំ​ស្រែ​ស្តៅ ស្រុក​សំឡូត ខេត្តបាត់ដំបង និង​ត្រូវ​បាន​បញ្ជូន​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ធ្វើការ​សាកសួរ​នៅ​ថ្ងៃ​ទី​១៥ ខែកុម្ភៈ​នេះ​។

តាម​ចម្លើយ​សារភាព​ជនសង្ស័យ​ទាំង​២​នាក់​បានឱ្យ​ដឹង​ថា ពួក​គេ​បាន​ជួបជុំ​បងប្អូន​នៅ​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន​-​វៀតណាម រួច​បាន​នាំ​គ្នា​ផឹកស៊ី​រហូត​ដល់​ស្រវឹង​ស្រឿង​ៗ ។ ហើយ​ជនសង្ស័យ​ឈ្មោះ ស៊ី​ង រី​កាំ​ង នៅ​ពេល​ផឹកស៊ី​ជួបជុំ​នោះ​ក៏​និយាយ​រឿងរ៉ាវ​ប្រាប់​ថា «​កាលពី​១០​ឆ្នាំ​មុន​ឈ្មោះ អេ​ង ឃុ​យ បាន​វ៉ៃ​គេ​ឱុ្យ​របួស​» ។

ក្រោយ​លឺ​បែប​នេះ​ហើយ ឈ្មោះ ហេង សំបូរ ហៅ​យី បាន​ដើរ​ចេញ​ពី​វង់​ផឹកស៊ី​សំដៅ​ទៅ​ផ្ទះ​ជន​រង​គ្រោះ រួច​ធាក់​ម៉ូតូ​គេ​ដួល ហើយ​វ៉ៃ​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​មាន​រង​របួស តែ​គ្រានោះ​ត្រូវ​បាន​អ្នក​ជិតខាង​ជិត​១០​នាក់​ចូល​មក​ឃាត់ រួច​យក​ចេញ ក្រោយមក​ជន​រង​គ្រោះ​ក៏​បាន​ពាក្យបណ្តឹង​ប្តឹង​ឱ្យ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ