ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានច្រើន​គ្រឿង ​​​ឡាន​ស៊េរី​ទំនើប​ៗ​តែគ្មានពន្ធនិងគ្មានឯក​សារ

4 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ រថយន្ត​សុទ្ធតែ​ជាប្រភេទ​ស៊េរី​ទំនើប​ជា​ច្រើន​គ្រឿង ​មាន​ចង្កូត​ឆ្វេង​​និង​ស្តាំ ​ដែល​ត្រូវ​បាន​មន្ត្រី​គយ​ចាប់​ដោយសារ​គ្មាន​ពន្ធ​និង​ឯកសារ​នៅ​ខេត្តបន្ទាយ​មានជ័យ ​រហូតមកទល់​​នៅក្នុងឆ្នាំ​២០២១​នេះ​ ។ មន្ត្រី​គយ​និង​រដ្ឋាករ​ការិយាល័យ​ស្រាវជ្រាវ​ និង​បង្ក្រាប​អំពើ​រត់ពន្ធ​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋ​ករ​បាន​ប្រាប់ នៅ​ថ្ងៃ​ទី​១៥…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ រថយន្ត​សុទ្ធតែ​ជាប្រភេទ​ស៊េរី​ទំនើប​ជា​ច្រើន​គ្រឿង ​មាន​ចង្កូត​ឆ្វេង​​និង​ស្តាំ ​ដែល​ត្រូវ​បាន​មន្ត្រី​គយ​ចាប់​ដោយសារ​គ្មាន​ពន្ធ​និង​ឯកសារ​នៅ​ខេត្តបន្ទាយ​មានជ័យ ​រហូតមកទល់​​នៅក្នុងឆ្នាំ​២០២១​នេះ​ ។

មន្ត្រី​គយ​និង​រដ្ឋាករ​ការិយាល័យ​ស្រាវជ្រាវ​ និង​បង្ក្រាប​អំពើ​រត់ពន្ធ​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋ​ករ​បាន​ប្រាប់ នៅ​ថ្ងៃ​ទី​១៥ ​កុម្ភៈ​ ថា ជា​ការ​ណែនាំ​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដាក់​ផែនការ​ពី​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ដើម្បី​ប្រមូល​ពន្ធ​ជន​រដ្ឋ​និង​ស្រាវជ្រាវ​និង​បង្ក្រាប​អំពើ​រត់ពន្ធ ហើយ​មន្ត្រី​ជំនាញ​បាន​ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​ការងារ​ប្រមូល​ពន្ធ​ជូន​រដ្ឋ​ជា​ភារកិច្ច​យ៉ាង​សំខាន់​ ត្រូវ​អនុវត្ត​អោយ​បាន​។

មន្ត្រី​គយ​និង​រដ្ឋាករ​បាន​បញ្ជាក់​ថា​​ ជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​ជំនាញ​ បាន​បង្ក្រាប​អំពើ​រត់ពន្ធ​ឃាត់​ចាប់​រថយន្ត​គ្មាន​ពន្ធ​និង​គ្មាន​ឯកសារ​ត្រឹមត្រូវ​ បាន​ឃាត់​មក​រក្សា​ទុក​នៅ​ការិយាល័យ​ស្រាវជ្រាវ​និង​បង្ក្រាប​អំពើ​រត់ពន្ធ​ខេត្តបន្ទាយមានជ័យ​ជា​ច្រើន​គ្រឿង ​​ដើម្បី​អនុវត្ត​តាម​ច្បាប់​រហូត​ដល់​ឆ្នាំ​២០២១​នេះ​។

មន្ត្រី​គយ​និង​រដ្ឋាករ​បាន​បញ្ជាក់​ថា ​រថយន្ត​ដែល​ត្រូវ​បាន​មន្ត្រី​ជំនាញ​ឃាត់​ មាន​​ពាក់​ស្លាក់​​លេខ​ក្លែងបន្លំ​ ដែល​ភាគច្រើន​ត្រូវ​បាន​បង្ក្រាប​ពី​ឈ្មួញ​ដែល​រកស៊ី​លក់ដូរ​ខុស​ច្បាប់។​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ