ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Klopp ថា​គ្មាន​ផ្លូវលោក​ដើរ​ចេញពី Liverpool ឡើយ

3 ឆ្នាំ មុន

អង់គ្លេស ៖ លោក Jurgen Klopp បាន​ចេញ​មុខ​ច្រានចោល​ពាក្យ​ចចាមអារ៉ាម​លើ​បណ្តាញ​សង្គម​ដែល​​អះអាង​ថា គាត់​ត្រៀម​នឹង​ចាក​ចេញពី​ក្លិបហង្សក្រហម Liverpool ឬ​ស្នើឈប់​សម្រាក​ ក្រោយបរាជ័យនៅប៉ុន្មានប្រកួតចុងក្រោយ។…

អង់គ្លេស ៖ លោក Jurgen Klopp បាន​ចេញ​មុខ​ច្រានចោល​ពាក្យ​ចចាមអារ៉ាម​លើ​បណ្តាញ​សង្គម​ដែល​​អះអាង​ថា គាត់​ត្រៀម​នឹង​ចាក​ចេញពី​ក្លិបហង្សក្រហម Liverpool ឬ​ស្នើឈប់​សម្រាក​ ក្រោយបរាជ័យនៅប៉ុន្មានប្រកួតចុងក្រោយ។

Liverpool កំពុងមាន​កំណត់​អាក្រក់ បន្ទាប់​ពី​ចាញ់​ការ​ប្រកួត​លី​គ​ ៣​ប្រកួត​ជាប់​គ្នា ខណៈ​ការ​ចាញ់​ចុង​ក្រោយ​​គឺ​កាលពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន ដោយ​ត្រូវ​ម្ចាស់ផ្ទះ Leicester City បំបាក់​ដោយ​លទ្ធផល ៣-១​។ ហើយ​បរាជ័យ​នេះ​ធ្វើ​ឱ្យ​ក្រុម​ការពារ​តំណែង​ជើងឯក​មួយ​នេះ ឈរ​នៅ​លេខ​៤ មាន​គម្លាត​ពី​ក្រុម​កំពូល​តារាង Man City រហូត​ដល់​១៣​ពិន្ទុ​។

Klopp បាន​និយាយ​ថា «​តើ​ខ្ញុំ​ត្រូវ​គេ​បណ្តេញចេញ ឬ​ចាកចេញ​ដោយ​ខ្លួនឯង? ខ្ញុំ​មិន​ត្រូវការ​ ការឈប់​សម្រាក​ទេ​។ ខ្ញុំ​គ្មាន​អារម្មណ៍​ថា​ត្រូវការ ការ​គាំទ្រ​ពិសេស​អ្វី​នោះ​ទេ​។ វា​ជា​ការ​ប្រកួតប្រជែង​ដ៏​ធំ​មួយ​។ ខ្ញុំ​និង​កីឡាករ​ទាំងអស់​បាន​ត្រៀម​រួចរាល់​ហើយ​។ ហើយ​យើង​បាន​ផ្តល់​អ្វី​គ្រប់យ៉ាង​ដែល​មាន​សម្រាប់​ក្រុម​មួយ​នេះ​»​។ (​ដកស្រង់​ចេញពី BBC)