ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Tuchel តាម​ស្មើ​កំណត់​ត្រា Mourinho នៅ Chelsea

3 ឆ្នាំ មុន

អង់គ្លេស ៖ Chelsea បន្ត​មិន​ស្គាល់​ចាញ់​ក្នុង​លី​គ​៥​ប្រកួត​ជាប់​គ្នា ​ក្រោមការ​ដឹកនាំ​របស់​លោក Thomas Tuchel បន្ទាប់​ពី​បានយកឈ្នះ​លើ​ក្រុម​ភ្ញៀវ Newcastle ក្នុង​លទ្ធផល…

អង់គ្លេស ៖ Chelsea បន្ត​មិន​ស្គាល់​ចាញ់​ក្នុង​លី​គ​៥​ប្រកួត​ជាប់​គ្នា ​ក្រោមការ​ដឹកនាំ​របស់​លោក Thomas Tuchel បន្ទាប់​ពី​បានយកឈ្នះ​លើ​ក្រុម​ភ្ញៀវ Newcastle ក្នុង​លទ្ធផល ២-០ កាលពី​យប់​ម្សិលមិញ​។

ខ្សែប្រយុទ្ធ​បារាំង Olivier Giroud និង​ខ្សែប្រយុទ្ធ​អា​ល្លឺ​ម៉​ង់ Timo Werner ជា​អ្នករក​ជ័យជម្នះ​សម្រាប់​ជំនួប​នេះ​។ ហើយ​លទ្ធផល​នេះ​ជួយ Chelsea ឡើង​មក​ឈរ​ចំណាត់ថ្នាក់​ទី​៤​ក្នុង​តារាង​គិត​ត្រឹម​ស​ប្តា​ហ៍​ទី​២៤ ដោយ​មាន​៤២​ពិន្ទុ តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Manchester City ចំនួន​១១​ពិន្ទុ​។

លោក Thomas Tuchel រកបាន​១៣​ពិន្ទុ​ពី​ការ​ប្រកួត​ក្នុង​លី​គ​ចំនួន ៥​ប្រកួត​ដំបូង​របស់​គាត់​ចាប់​តាំង​មក​ដឹកនាំ Chelsea កាលពី​ខែមករា ឆ្នាំ​២០២០ កន្លង​ទៅ​។ ក្នុង​នោះ​ឈ្នះ​៤ ស្មើ​១ ដោយ​បាន​តាម​ស្មើ​កំណត់​ត្រា​ចាស់ ៥​ប្រកួត​ដំបូង​របស់​លោក Jose Mourinho គ្រាដែលគាត់​ដឹកនាំ​ក្រុម​នេះ​៕ (​ប្រភព​ពី OptaJoe)

https://www.youtube.com/watch?v=lLAyZF4PR60