ខេត្តក្រចេះ ៖ កម្លាំងសមត្ថកិច្ចចម្រុះរបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងនោះ មានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ កម្លាំងរដ្ឋបាលព្រៃឈើថ្នាក់ជាតិ និងកម្លាំងបរិស្ថាន នៅរសៀលថ្ងៃទី១៤ កុម្ភ: ឆ្នាំ២០២១ បានចុះប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបទីតាំងគំនរឈើមួយកន្លែង នៅចំណុចដើមស្វាយធំ ស្ថិតក្នុងភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបាននិយាយថា កំណាត់ឈើទាំងនោះមានចំនួនប្រមាណជិត២០០ដុំ មិនទាន់បានធ្វើការវាស់វែងនៅឡើយនោះទ ។ ហើយឈើទាំងអស់នោះត្រូវបានក្រុមឈ្មួញយកមកលាក់ទុក ក្នុងឱកាសពេលបុណ្យចូលឆ្នាំចិន-វៀតណាម ហើយគេគ្រោងនឹងដឹកចេញពីចំណុចនេះតាមផ្លូវទឹកទន្លេមេគង្គ ដោយធ្វើការព្ជាង្គដាក់តាមទូកម៉ាស៊ីន។

គួរបញ្ជាក់ថា ៖ ពាក់ព័ន្ធករណីខាងលើនេះ សមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវស្វែងរកចាប់ខ្លួនក្រុមឈ្មួញជាម្ចាស់ឈើ ដើម្បីបន្តតាមនីតិវិធី។






ចែករំលែកព័តមាននេះ