ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! ស្ត្រី​ដ៏​ស្រស់​ស្អាត​ម្នាក់​សម្រេច​ចិត្ត​​បញ្ចប់​គ្រប់យ៉ាង​ក្នុង​បន្ទប់​ផ្ទះ​ជួល

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា អនិច្ចា​ស្ត្រី​វ័យ​៣០​ឆ្នាំ​ដ៏​ស្រស់​ស្អាត​សោភា​ម្នាក់​បាន​សម្រេចចិត្ត​បញ្ចប់ជីវិត​ខ្លួនឯង​ដោយ​មិនដឹង​ពី​មូលហេតុ ដោយ​យក​កន្សែង​មក​ចង​ភ្ជាប់​នឹង​.ក បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​៦​ល្ងាច នា​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ត្រង់​ចំណុច​ផ្ទះ​ជួល​របស់​លោក​ណុ​ប…

ខេត្តរតនគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា អនិច្ចា​ស្ត្រី​វ័យ​៣០​ឆ្នាំ​ដ៏​ស្រស់​ស្អាត​សោភា​ម្នាក់​បាន​សម្រេចចិត្ត​បញ្ចប់ជីវិត​ខ្លួនឯង​ដោយ​មិនដឹង​ពី​មូលហេតុ ដោយ​យក​កន្សែង​មក​ចង​ភ្ជាប់​នឹង​.ក បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​៦​ល្ងាច នា​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ត្រង់​ចំណុច​ផ្ទះ​ជួល​របស់​លោក​ណុ​ប សឿ​ន បន្ទប់​លេខ​១ ស្ថិត​នៅ​ក្នុងភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្ត​រតនគិរី ។

ប្រភព​ពី​គណៈ​បញ្ជាការ​ឯកភាព​ក្រុង​បាន​លុង​ខេត្តរតនគិរី បានឱ្យ​ដឹង​ថា សាកសព​ស្ត្រី​ខាងលើ​នេះ មានឈ្មោះ ជា ស្រី​ម៉ិច ហៅ​ស្រី​ស្រស់ អាយុ​៣០​ឆ្នាំ ជា​ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មានស្រុក​កំណើត​នៅ​ឃុំ​ព្រែក​តា​ហ៊ូ ស្រុក​ស្ទឹង​សែន ខេត្តកំពង់ធំ ។

ប្រភព​ដដែល​បន្ត​ថា ហើយ​បច្ចុប្បន្ន​ស្ត្រី​រង​គ្រោះ​រូប​នេះ ស្នាក់​នៅ​បណ្តោះអាសន្ន​ជាមួយ​ក្មួយ​ស្រី​បង្កើត​ឈ្មោះ អាត ស្រី​លាភ អាយុ​១៣​ឆ្នាំ ជា​ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ធ្វើការ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​ស្ត្រី​រង​គ្រោះ បន្ទាប់​ពី​ពិនិត្យ​រួច សាកសព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ