Pochettino មានផែនការផ្តួល Barca ទោះគ្មានវត្តមាន Neymar
បារាំង ៖ លោក Mauricio Pochettino បង្ហើបឱ្យដឹងថាគាត់មានទំនុកចិត្តខ្ពស់លើកូនក្រុមរបស់គាត់ថានឹងអាចយកឈ្នះម្ចាស់ផ្ទះ Barcelona នៅជំនួបជើងទី១វគ្គ១៦ក្រុម Champions League…
បារាំង ៖ លោក Mauricio Pochettino បង្ហើបឱ្យដឹងថាគាត់មានទំនុកចិត្តខ្ពស់លើកូនក្រុមរបស់គាត់ថានឹងអាចយកឈ្នះម្ចាស់ផ្ទះ Barcelona នៅជំនួបជើងទី១វគ្គ១៦ក្រុម Champions League…
បារាំង ៖ លោក Mauricio Pochettino បង្ហើបឱ្យដឹងថាគាត់មានទំនុកចិត្តខ្ពស់លើកូនក្រុមរបស់គាត់ថានឹងអាចយកឈ្នះម្ចាស់ផ្ទះ Barcelona នៅជំនួបជើងទី១វគ្គ១៦ក្រុម Champions League នាថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២១ ឆាប់ៗខាងមុខនេះ។
PSG នឹងត្រូវអវត្តមានតារាឆ្នើម Neymar សម្រាប់ជំនួបជើងទី១ដ៏សំខាន់មួយនេះ ដោយសារបញ្ហារបួសភ្លៅកាលពីការប្រកួតពានរង្វាន់ French Cup កន្លងទៅ។ ទោះយ៉ាងនេះក្តីក៏លោក Pochettino បានបង្ហាញពីជំនឿចិត្តខ្ពស់ជាមួយលទ្ធផលវិជ្ជមានសម្រាប់ជំនួបខាងមុខនេះ ។
គ្រូបង្វឹក PSG វ័យ៤៨ឆ្នាំខាងលើបានប្រាប់ទៅកាន់ UEFA.com ថា «ពិតណាស់យើងត្រូវតែរៀបចំផែនការ និងគំនិតដ៏ច្បាស់លាស់បំផុតមួយចំនួនអំពីរបៀបវាយប្រហារ និងវិធីដើម្បីបញ្ឈប់ Barcelona មិនឱ្យមានឱកាសដាក់សម្ពាធមកលើយើង។ ហើយយើងតែងតែជឿជាក់លើកីឡាករទាំងអស់របស់យើង ក្នុងការបំពេញភារកិច្ចរបស់ពួកគេតាមមធ្យោបាយល្អបំផុត និងទទួលបានលទ្ធផលជាវិជ្ជមាន»៕ (ដកស្រង់ចេញពី Marca)
ចែករំលែកព័តមាននេះ