ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​បើក​យ៉ាងម៉េច? ក្បាល​ទៅ​ផ្សេង តួ​រថយន្ត​ទៅ​ផ្សឹ​ង ទ្រុង​ជ្រូក​​ដេក​​ពេញ​​​ផ្លូវ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ត​យី​ឌុ​ប​ដ៏​ធំ​មួយ​គ្រឿង​ដឹក​ជ្រូក​ចំនួន​៣០០​ក្បាល ចេញ​មក​ពី​ខេត្តឧត្តរមានជ័យ តាម​ច្រក​ទ្វារ​អូ​ស្មាច់ បាន​បោះពួយ​យ៉ាង​លឿន លុះ​មក​ដល់​ផ្លូវ​កោង​ក៏​ស្រាប់តែ​ដាច់​ក្បាល​រថយន្ត​ទៅ​ផ្សេង ឯ​តួ​រថយន្ត​វិញ​ទៅ​ផ្សឹ​ង បណ្តាល​ឱ្យ​ក្រឡាប់…

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ត​យី​ឌុ​ប​ដ៏​ធំ​មួយ​គ្រឿង​ដឹក​ជ្រូក​ចំនួន​៣០០​ក្បាល ចេញ​មក​ពី​ខេត្តឧត្តរមានជ័យ តាម​ច្រក​ទ្វារ​អូ​ស្មាច់ បាន​បោះពួយ​យ៉ាង​លឿន លុះ​មក​ដល់​ផ្លូវ​កោង​ក៏​ស្រាប់តែ​ដាច់​ក្បាល​រថយន្ត​ទៅ​ផ្សេង ឯ​តួ​រថយន្ត​វិញ​ទៅ​ផ្សឹ​ង បណ្តាល​ឱ្យ​ក្រឡាប់ រួច​ចាក់​ទ្រុង​ជ្រូក​ចោល​ពេញ​ផ្លូវ ធ្វើ​ឱ្យ​ជ្រូក​.​ងា​.​ប់​.​អស់​៣​ក្បាល​ផង​ដែរ ប៉ុន្តែ​ក្នុង​ហេតុ​ការណ៍​នោះ​មិន​បាន​ធ្វើ​ឱ្យ​មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ​។

សេចក្តី​ការណ៍​បាន​បន្ត​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ត្រង់​ចំណុច (​ស្ពាន​អូរ​ប្រេង​គង់​) ស្ថិត​ក្នុងភូមិ​អូ​រំចេក ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប​។

បើ​តាម​លោក​វរសេនីយ៍ឯក ហុង ប៉ូ​ហេង អធិការ​នគរបាល​ស្រុក​វ៉ា​រិ​ន បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែកុម្ភ​:​នេះ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បង្ក​ឡើង​ដោយ​ខ្លួនឯង ដែល​មាន​រថយន្ត​ម៉ាក​បេ​អង ពណ៌​ស​-​ខៀវ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3A.7152 អ្នកបើកបរ​មានឈ្មោះ ជា សិ​ដ្ឋ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ស្រេះ​ព្រីង ឃុំ​បា​ធា​យ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម (​ពុំ​មាន​របួស​) ។

លោក​អធិការ​នគរបាល​ស្រុក​វ៉ា​រិ​ន បាន​បន្ត​ថា មុន​ពេល​កើតហេតុ រថយន្ត​យី​ឌុ​ប​ខាងលើ​បាន​ដឹក​ជ្រូក​ចំនួន​៣០០​ក្បាល​ធ្វើ​ដំណើរ​ចេញ​មក​ពី​ខេត្តឧត្តរមានជ័យ តាម​ច្រក​អូរ​ស្មាច់ ដោយ​បើកបរ​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ផ្លូវ​កោង​មិន​បាន​ប្រយ័ត្ន​ផង​នោះ ធ្វើ​ឱ្យ​រថយន្ត​យី​ឌុ​ប​ដាច់​ក្បាល​ខ្ទាត​ទៅ​ផ្សេង ចំណែក​តួ​រថយន្ត​វិញ​ខ្ទាត​ទៅ​ផ្សឹ​ង បណ្តាល​ឱ្យ​ក្រឡាប់​ធ្លាក់​ទ្រុង​ជ្រូក​ចំនួន​៣០០​ក្បាល​រាយ​ប៉ាយ​ពេញ​ដី​តែ​ម្តង និង​ធ្វើ​ឱ្យ​ជ្រូក​ចំនួន​៣​ក្បាល​.​ងា​.​ប់​.​ទៀត​ផង ប៉ុន្តែ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នេះ​មិន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នក​ដទៃ​ឡើយ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត និង​ជ្រូក​ទាំងអស់​ត្រូវ​បាន​ម្ចាស់​រថយន្ត​សាង​ឡើង​ឡាន​ផ្សេង​ទៀត​។ ចំពោះ​មូលហេតុ​វិញ គឺ​អ្នកបើកបរ​រថយន្ត​ដល់​ផ្លូវ​កោង​មិន​ប្រយ័ត្ន ទើប​បណ្តាល​ឱ្យ​ដាច់​ក្បាល​រថយន្ត​ខ្ទាត​ទៅ​ផ្សេង ឯ​តួ​រថយន្ត​ទៅ​ផ្សឹ​ង ធ្វើ​ឱ្យ​ធ្លាក់​ទ្រុង​ជ្រូក​រាល​ពេញ​ផ្លូវ ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ បើ​តាម​អ្នក​ឃើញ​ហេតុការណ៍​បាន​សម្តែង​ការ​ហួសចិត្ត​ថា រថយន្ត​ដាច់​ក្បាល​ខ្ទាត​ទៅ​ផ្សេង ឯ​តួ​រថយន្ត​ទៅ​ផ្សឹ​ង រីឯ​ទ្រុង​ជ្រូក​វិញ​ធ្លាក់​រាយ​ប៉ាយ​ពេញ​ផ្លូវ​តែ​ម្តង​។ ហើយ​​ពិតជា​សំណាង​ណាស់ ដែល​គ្រានោះ​មិន​មាន​នរណា​ម្នាក់​ធ្វើ​ដំណើរ​ឆ្លងកាត់ កុំ​អី​ប្រហែល​ជា​គ្រោះ​ធំ​ហើយ​។ ស្រប​ពេល​នោះ មហាជន​ក៏​បាន​ស្នើ​ឱ្យ​សមត្ថកិច្ច​ជំនាញ និង​ម្ចាស់​អាជីវកម្ម​ទាំងឡាយ គួរ​គិត​ពី​ផល​ប៉ះពាល់​ដល់​អ្នក​ដទៃ​ផង ដើម្បី​បង្ការ​គ្រោះថ្នាក់​នៅ​ថ្ងៃក្រោយ​ដោយ​យថាហេតុ​ណាមួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ