ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​អត្ត​សញ្ញាណហើយ! ​ក្រុម​ជន​ដៃដល់​ស.ម្លា.ប់ប្តីប្រពន្ធ​ក្នុងខុនដូ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​ក្រុម​ជនសង្ស័យចំនួន​២​នាក់​ទំនងជា​ជនជាតិ​ចិន​ដូច​គ្នា​​ដែល​បាន​ធ្វើ​សកម្មភាព​ប្លន់​ស.ម្លា.ប់​​ជន​​រង​គ្រោះ​ទាំង​២​នាក់​ប្តីប្រពន្ធ​​ជាជនជាតិចិន​ក្នុងបន្ទប់ខុនដូ​ រួចនាំគ្នា​រត់គេចខ្លួន​បាត់ស្រមោល​ និង​​បង្ក​​ឱ្យ​មានការ​ភ្ញាក់​យ៉ាង​ខ្លាំង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​មក​រា ឆ្នាំ​២០២១ នៅ​ចំណុច​បន្ទប់​លេខ​A​១០០៣ ជាន់​ទី​១០ នៃ​អគារ​ខុន​ដូ​LH…

រាជធានីភ្នំពេញ ៖ ​ក្រុម​ជនសង្ស័យចំនួន​២​នាក់​ទំនងជា​ជនជាតិ​ចិន​ដូច​គ្នា​​ដែល​បាន​ធ្វើ​សកម្មភាព​ប្លន់​ស.ម្លា.ប់​​ជន​​រង​គ្រោះ​ទាំង​២​នាក់​ប្តីប្រពន្ធ​​ជាជនជាតិចិន​ក្នុងបន្ទប់ខុនដូ​ រួចនាំគ្នា​រត់គេចខ្លួន​បាត់ស្រមោល​ និង​​បង្ក​​ឱ្យ​មានការ​ភ្ញាក់​យ៉ាង​ខ្លាំង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​មក​រា ឆ្នាំ​២០២១ នៅ​ចំណុច​បន្ទប់​លេខ​A​១០០៣ ជាន់​ទី​១០ នៃ​អគារ​ខុន​ដូ​LH RESIDENCE ​តាម​បណ្តោយ​​ផ្លូវ​លេខ៩ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រហូត​មក​ដល់​ថ្ងៃ​ទី​​១៥ ខែ កុ​ម្ភៈ​ ឆ្នាំ​២០២១ នេះ ​​មាន​​រយៈ​ពេល​ជាង​១​ខែ​កន្លង​មក​ហើយ ដោយ​កម្លាំង​​សមត្ថ​កិច្ច​​​អះអាង​ថា ​បាន​ស្គាល់​អត្ត​សញ្ញាណ​ក្រុម​ជន​ដៃដល់​អស់ហើយ និង​កំពុង​តែ​តាម​រក​ចាប់ខ្លួនផងដែរ ។​ គួររំលឹកថា បែកធ្លាយ​ជន​ដៃដល់​ស​ម្លា​.​ប់​ចិន​ប្រុស​ស្រី​២​នាក់​ក្នុង​ខុន​ដូ

គួ​របញ្ជាក់​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​មក​រា ឆ្នាំ ២០២១ កន្លង​មកនេះ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​ចំណុច​បន្ទប់​ខុនដូ​លេខ A 1003 ជាន់​ទី​១០ អគារ​ខុន​ដូរ LH RESIDENCE ដែល​មាន​ទីតាំង​នៅ​តាម​​ផ្លូវ៩ (​ក្បែរ​ផ្សារ​កាប់​គោ​) ក្នុង​សង្កាត់​ទន្លេបាសាក់ ​ខណ្ឌចំការមន ដោយ​គេ​បាន​ប្រះ​ឃើញ​ជនរងគ្រោះ​ពីរ​នាក់​ប្តី​ប្រពន្ធ​ជា​ជនជាតិ​ចិន​ ត្រូវ​បាន​គេ​ស.ម្លា.ប់​នៅ​ក្នុង​បន្ទប់​ស្នាក់​នៅ​របស់​ខ្លួន​។

​ដោយ​បុរស​ជា​ប្តី​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​ចងដៃ ចងជើង រួច​ហើយ​យក​ខ្សែរឹ.ត.កស.ម្លា.ប់​នៅ​ក្នុង​បន្ទប់​​ទឹក ចំណែកឯ​ស្ត្រី​ជា​ប្រពន្ធ​វិញ ក៏​ត្រូវ​​ក្រុម​ជនសង្ស័យ​ប្រើ​ក្រណាត់​ចង​ខ្ទប់​មុខ ខ្ទប់​ច្រមុះ បណ្តាល​អោយ​ថប់ដង្ហើម​ស្លា.ប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​នោះ​។​

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សម្ថ​កិច្ច​ចម្រុះ​ជា​ច្រើន​បាន​ចុះ​មក​ដល់​អគារ​ខុន​ដូរ ខាងលើ​ភ្លាម​ៗ និង​បា​ន​បញ្ជាក់​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​​ប្តីប្រពន្ធ រួម​មាន ​ឈ្មោះ XAO
BO ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ មុខរ​បរជា​ប្រធាន​ក្រុមហ៊ុន​ផលិត​ដែក និង​​​ឈ្មោះ CAO RUIXIN ភេទ​ស្រី អាយុ​២១​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ខុន​ដូរ​កើតហេតុ​ខាងលើ​។​

ពាក់ព័ន្ធ​ទៅ​នឹង​ករណីខាងលើ ​ត្រូវបានសមត្ថកិច្ច​សន្និដ្ឋានថា​ជា​ករណី​ឃា.ត.ក.ម្ម​ ប្ល.ន់​ស.ម្លា.ប់ ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ដូច​គ្នា ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ​​ក្រុមជនសង្ស័យ​​នាំ​គ្នា​រត់គេច​ខ្លួន​បា​ត់ស្រមោល​អស់​ ហើយសមត្ថកិច្ច​កំពុង​ស៊ើបអង្កេត និងស្រាវជ្រាវ ដើម្បី​ចាប់ខ្លួន​ក្រុមជនសង្ស័យទាំង​នោះយកមកផ្តន្ទាទោស​តាមច្បាប់ផងដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ