ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​ជនដៃដល់​​​សម្លា.ប់​ចិន​ប្រុស​ស្រី​២​នាក់​ក្នុង​ខុន​ដូ

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ មានករណី​​ប្រទះឃើញ​ជនជាតិ​ចិន​ប្រុស​ស្រី​២​នាក់​​​បាត់បង់ជីវិត​នៅ​ក្នុង​បន្ទប់​ខុន​ដូ ហើយ​ត្រូវបានសង្ស័យ​ថាជា​​​ករណី​ឃា.តកម្ម​ស.ម្លា.ប់​ ។​ គួររំលឹកថា ជនជាតិ​ចិន ២​នាក់ បាត់បង់​ជីវិត នៅ​ក្នុង​អគារ​ខុន​ដូ…

​រាជធានីភ្នំពេញ ៖ មានករណី​​ប្រទះឃើញ​ជនជាតិ​ចិន​ប្រុស​ស្រី​២​នាក់​​​បាត់បង់ជីវិត​នៅ​ក្នុង​បន្ទប់​ខុន​ដូ ហើយ​ត្រូវបានសង្ស័យ​ថាជា​​​ករណី​ឃា.តកម្ម​ស.ម្លា.ប់​ ។​ គួររំលឹកថា ជនជាតិ​ចិន ២​នាក់ បាត់បង់​ជីវិត នៅ​ក្នុង​អគារ​ខុន​ដូ LH RESIDENCE

ហេតុការណ៍​​​​​ខាងលើនេះ​​បាន​បង្ក​​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២១ នៅ​ក្នុង​ខុន​ដូ យីហោ LH RESIDENCE បន្ទប់​លេខ A1003 ជាន់​ទី​១០ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៩ ភូមិ​៥ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ​រាជធានីភ្នំពេញ ។

ជន​រង​គ្រោះ​ប្រុស​ស្រី​២​នាក់​សមត្ថកិច្ច​មិន​ទាន់​អោយ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​ថា​ដឹង​ថា ជា​ជនជាតិ​ចិន​ស្នាក់​នៅ​ក្នុង​បន្ទប់​កើតហេតុ​ជាមួយ​គ្នា ក្នុង​នោះ​​ស្ត្រីរងគ្រោះ​មាន​អាយុ​២៣​ឆ្នាំ ចំណែក​​បុរសរងគ្រោះ​​មាន​អាយុ​៣៨​ឆ្នាំ ។ ដោយឡែក​បន្ទប់​ជនសង្ស័យ​ដែល​ជា​ឃាតករ​ស្នាក់​នៅ​បន្ទប់​លេខ A901 ជាន់​ទី​៩ នៃ​អាគារ​ខុន​ដូរ​ជាមួយ​គ្នា ។

តាម​ប្រ​ភ​ពី​សមត្ថកិច្ច បាន​បង្ហើប​អោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២១ គឺ​ជន​រង​គ្រោះ​ទាំង​២​នាក់ បាន​មក​ស្នាក់​នៅ​ខុន​ដូ​ខាងលើ លុះ​រហូត​ដល់​ថ្ងៃ​ទី១៣​ ខែមករា ឆ្នាំ​២០២១ បុរស​ជា​អ្នកបើកបរ​រថយន្ត​អោយ​ជន​រង​គ្រោះ​មិនឃើញ​ជន​រង​គ្រោះ​ចុះ​មក​ដូច​សព្វដង ក៏មានការ​ងឿងឆ្ងល់ លុះដល់​ម៉ោង​កើតហេតុ បុរស​ជា​អ្នកបើកបរ​រថយន្ត​បាន​ឡើង​ទៅ​បន្ទប់​របស់​ជន​រង​គ្រោះ តែ​ឃើញ​បន្ទប់​ចាក់សោ​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន អោយ​ចុះ​ទៅ​ជួយ​បើកទ្វារ​បន្ទប់​ពិនិត្យ​ផង​ដែរ ។

​តាម​ប្រភព​​ខាងលើ​បាន​បន្ត​ថា លុះ​សមត្ថកិច្ច​ចុះ​ទៅ​ដល់​បាន​សហការ​ជាមួយ​អ្នក​មើល​ការ​ខុស​ត្រូវ​ខុន​ដូរ និង​បាន​ធ្វើការ​ចាក់សោ​ទ្វារ​ចូល​ទៅ​ក្នុង​បន្ទប់​​ដើម្បី​រក​មើល​ ស្រាប់តែ​ឃើញ​​បុរសរងគ្រោះ​បាន​​បាត់បង់ជីវិត​ក្នុង​បន្ទប់ទឹក ដោយ​មាន​ស្នា​មរឹត.ក ចំណែក​ស្ត្រី​​រង​គ្រោះបាន​បាត់បង់ជីវិត​នៅ​លើ​គ្រែ​ពូក ដោយ​មាន​ខ្សែ​ចងជើង និង​ស្នា​មរឹត.ក​ដូច​គ្នា ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ទាក់ទង​ទៅ​ខាង​ជំនាញ កោសល្យវិច័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​រាជធានី​ភ្នំពេញ អោយ​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ពិតជា​ករណី​ឃា.តកម្ម ។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ករណី​ខាងលើ​នេះត្រូវបាន​ដឹង​ថា​ជនសង្ស័យ​ដែល​ជា​ឃាត.ករ​ជា​អ្នក​ស្នាក់​នៅ​ក្នុង​ខុន​ដូ​ជាមួយ​គ្នា ​ដោយ​យោង​តាម​កាមេ​រ៉ា​សុវត្ថិភាព ប៉ុន្តែ​អ្វី​ដែល​សមត្ថកិច្ច​ពិបាក​ក្នុង​ការ​តាម​ស្រាវជ្រាវ​រក​ជនសង្ស័យ​ដែល​គេចខ្លួន​បាត់​នោះ គឺ​ម្ចាស់​ខុន​ដូមិន​បាន​ដក​ប៉ា​ស្ព័​រ​របស់​ជនសង្ស័យ​ទុក​នោះ​​ទេ ចំណែក​ប៉ា​ស្ព័​រ​របស់​ជន​រង​គ្រោះ​ទាំង​២​នាក់​មាន​ត្រឹមត្រូវ ។ ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​បានឱ្យ​​​ម្ចាស់​ទីតាំង​ត្រូវ​តែ​​ដក​ប៉ា​ស្ព័​រ​របស់​ជន​បរទេស​ដែល​ចូល​មក​ស្នាក់​នៅ ។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច ធ្វើ​កោសល្យវិច័យ​វិច័យ​រួច​ហើយ​បាន​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ស្ទឹង​មាន​ជ័យ ចំណែក​ជនសង្ស័យ សមត្ថកិច្ច​កំពុង​តែ​តាម ប្រមាញ់​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ