រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ មានពលករខ្មែរមកពីប្រទេសថៃជាង៣ម៉ឺននាក់ បានធ្វើចត្តាឡីស័ក ហើយបានចេញជាបណ្តើរៗ បន្ទាប់ពីធ្វើចប់តាមវិធានការសុខាភិបាល ។

ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ដោយបានដាក់វិធានការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ជាថ្មី ។ សម្តេចលើកឡើងថា កន្លងមកទៅកម្ពុជាទទួលបានជោគជ័យដោយសារការធ្វើចត្តាឡីស័កបានត្រឹមត្រូវ ដែលមិននាំដល់ការឆ្លងដល់សហគមន៍ ទោះបីជាធ្លាប់ឆ្លងដល់សហគមន៍៣វិច្ឆិកា និងសហគមន៍២៨ វិច្ឆិកា ឆ្នាំ២០២០ ក្តីក៏វាមិនបណ្តាលឲ្យរីករាល់ដាលធំនោះទេ ។
សម្តេចបន្តថា ការមិនរីករាលនៃធំនោះទេ ដោយសារមានវិធានការបានល្អពិសេសនោះការធ្វើចត្តាឡីស័ក ។ ប៉ុន្តែដោយសារការរីករាលដាលក្នុងសហគមន៍នៅក្នុងប្រទេសថៃ បានតម្រូវឲ្យកម្ពុជាយើងធ្វើការពង្រឹងការធ្វើចត្តាឡីស័កនៅតាមព្រំដែនកម្ពុជា -ថៃ ។
សម្តេចបញ្ជាក់ថា ដោយសារឃើញថា ការឆ្លងរីករាលនៅក្នុងសហគមន៍នៅខាងភាគីជើងរបស់ប្រទេសវៀតណាម រហូតដល់ភាគខាងត្បូងនោះកម្ពុជាបានធ្វើការពង្រឹងវិធានការថែមទៀត ។
សម្តេចបញ្ជាក់ថា៖«ថ្មីៗនេះដោយឃើញពលករខ្មែរយើងបានធ្វើដំណើរមកកម្ពុជាវិញឆ្លងតាមព្រំដែនកម្ពុជា-ឡាវ យើងក៏បានធ្វើកិច្ចសហប្រតិបត្តិការជាមួយឡាវ ព្រោះថានឹងមានហានិភ័យចំពោះប្រជាជនឡាវផងដែរ នៅពេលកម្ពុជាបា នធ្វើដំណើរពីប្រទេសថៃ ឆ្លងកាត់ឡាវ ចូលមកកម្ពុជាវិញ»។
សម្តេចតេជោក៏បានលើកឡើងថា កន្លងមកកាធ្វើចត្តាឡីស័កមានការល្អ ដោយតួលេខ ចំពោះពលករខ្មែរដែលបានធ្វើចត្តាឡីស័កគិតថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ អ្នកដែលបានធ្វើមានចំនួន៣៥៦៦៥នាក់ ហើយដោយធ្វើចត្តាឡីស័ករួច១៤ថ្ងៃ ក៏បានចាក់ចេញ តែនៅសល់ពលករចំនួន១១៨៥៧នាក់ កំពុងធ្វើចត្តាឡីស័ក នៅតាមខេត្តចំនួន៧ជាប់ព្រំដែនកម្ពុជា ថៃ ។
សម្តេចគូសបញ្ជាក់ថា៖«អ្នកធ្វើចត្តាឡីស័កមានចំនួនកើនឡើង ជារៀងរាល់ថ្ងៃផងដែរ យើងបានខិតខំទទួលចំពោះការលំបាកនេះ ទោះបីជាមានបងប្អូនមានការលំបាកក៏យើងបាន យល់ពិការលំបាកនេះដែលបងប្អូនចាំបាច់ក្នុងការវិលត្រឡប់ ។
ជាមួយគ្នានោះដែរសម្តេចក៏បានកោតសរសើចំពោះអាជ្ញាធរនៅតាមព្រំដែនកម្ពុជា ថៃ ព្រំដែនកម្ពុជា វៀតណាម ក៏ដូចជា ព្រំដែនកម្ពុជា ឡាវ ។ ទន្ទឹមឃើញបងប្អូនភាគីច្រើនបានធ្វើចត្តាឡីស័កបានត្រឹមត្រូវ ក៏មានបងប្អូនមួយចំនួនបានធ្វើដំណើរគេចវេសពីតំបន់ដែលធ្វើចត្តាឡីស័ក ដើម្បីចូលមកផ្ទៃប្រទេសដែលជារឿងមួយមិនអាចមិនយកវិធានការផ្លូវច្បាប់មកអនុវត្តបានទេ ៕
ចែករំលែកព័តមាននេះ