ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី ៖ ប៉ូ​លិ​ស​​បាន​ដោះ​លែង​មេ​ខ្លោង​នាំ​ពលករ​ចូល​ស្រុក​អាច​ដក​ឋានន្តរ​ស័ក ឬ​បណ្តេញ​ចេញពី​ជួរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជា​ថ្នាក់ដឹកនាំ​ខេត្តបាត់ដំបង និង​អគ្គស្នងការ​នគរបាល​ជាតិ ជុំវិញ​រឿងរ៉ាវ​ដែល​មាន​មន្ត្រី​នគរបាល​ចាប់​បាន​មេ​ខ្លោងនាំ​មនុស្ស​ពី​ថៃ​ចូល​ស្រុក​ខ្មែរ​ហើយ​នោះ​បែរជា​ធ្វើការ​ដោះ​លែង​វិញ ដោយ​សម្តេច​តេ​ជោ បាន​ព្រមាន​ថា…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជា​ថ្នាក់ដឹកនាំ​ខេត្តបាត់ដំបង និង​អគ្គស្នងការ​នគរបាល​ជាតិ ជុំវិញ​រឿងរ៉ាវ​ដែល​មាន​មន្ត្រី​នគរបាល​ចាប់​បាន​មេ​ខ្លោងនាំ​មនុស្ស​ពី​ថៃ​ចូល​ស្រុក​ខ្មែរ​ហើយ​នោះ​បែរជា​ធ្វើការ​ដោះ​លែង​វិញ ដោយ​សម្តេច​តេ​ជោ បាន​ព្រមាន​ថា មន្ត្រី​ប៉ូ​លី​សអា​ចនឹង​ត្រូវការ​ដក​ឋានន្តរ​ស័ក ឬ​បណ្តេញ​ចេញពី​ជួរ​តែ​ម្តង ។

នៅ​ក្នុង​សារ​សម្លេង​របស់​សម្តេច​តេ​ជោ ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី ១៥​ខែកុម្ភៈ ឆ្នាំ​២០២១​នេះ សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា​ការ «​ដូច​ជា​យប់មិញ​ខ្ញុំ​បាន​បញ្ជា​ទៅ​កាន់​ខេត្តបាត់ដំបង និង​អគ្គស្នងការ​នគរបាល​ជាតិ អំពី​ព័ត៌មាន​ទាក់ទិន​នឹង​ការ ចាប់​បាន​ពួក​ធ្វើ​សកម្មភាព ចាប់​បាន ពួក​អ្នក​នាំ​ផ្លូវ​ហើយ​បែរជា​ដោះ​លែង​ទៅ​វិញ ដែល​អាច​នាំ​ទៅ​ដល់​ការ​ដក​ឋានន្តរ​ស័ក ឬ​បណ្តេញ​ចេញពី​ជួរ​តែ​ម្តង នូវ​មន្ត្រី​នគរបាល​ណា​ដែល​អនុវត្ត ខុសឆ្គង ទៅ​នឹង​វិធានការ​ទាំងឡាយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រត់ពន្ធ​មនុស្ស ហើយ​ការ​រត់ពន្ធ​មនុស្ស​នេះ​គឺ​ស្ថិត​ក្នុង​ការ​ធ្ងន់ធ្ងរ​ដែល​វា​អាច​នាំ​ទៅ​ដល់​មហន្តរាយ នៃ​សុខភាព​សាធារណៈ​ដោយសារ​ជំងឺឆ្លង​» ។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ថា «​ខ្ញុំ សុំ​ឲ្យ​ចាប់​ប្រមូល​អ្នក ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​ការ​នាំ​មនុស្ស​ឆ្លងកាត់​ផ្លូវ​របៀង ដើម្បី​អនុវត្ត​នូវ​ការ​ផ​ន្ទា​ទោស​» ឬ​ក៏​ណែនាំ​ពួក​គេ​យា់ង​ណា​នោះ ដើម្បី​ឲ្យ​ពួក​គេ​ឈប់​នាំ​មនុស្ស​ឆ្លង​ដែន ។

សូម​រម្លឹក​ថាស​ម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​សារ​ជា​សំឡេង នៅ​យប់​ថ្ងៃអាទិត្យ ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ សម្តេច​ក៏​បាន​ដាក់​ចេញ​បទបញ្ជា​សា​ជា​ថ្មី ទៅ​កាន់​អភិបាលខេត្ត​នៅ​ជាប់​ព្រំដែន​ថៃ​ទាំងអស់ ត្រូវ​តែ​រឹត​បន្តឹង​តាម​ព្រំដែន​ឲ្យ​បាន​ម៉ឺងម៉ាត់​ជាង​មុន លើ​ការ​ឆ្លង​ដែន​របស់​ពលករ​ខ្មែរមក​ពី​ថៃ​។ បទបញ្ជា​របស់​សម្តេច​ដូច្នេះ ដោយសារ​តែ​សម្តេច លើក​ឡើង​ថា មាន​ពលករ​ខ្មែរ មក​ពី​ថៃ ជាង ១០​នាក់ បាន​ធ្លាយ​ចូល​ដល់​ស្រុក​កំណើត នៅ​ខេត្តតាកែវ ហើយ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។

សម្តេច​បាន​បញ្ជាក់​ថា «​ធ្វើ​ដំណើរ​ពី​ថៃ ធ្លាក់​រហូត​ដល់​តាកែវ​! ហើយ​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​នេះ​! អីចឹង​បើ​ថា ពួក​ហ្នឹង​មាន​វិជ្ជមាន​កូ​វី​ដ​១៩ វា​មិន​ធ្លាយ​សហគមន៍​ឆ្លង​ងាប់​អន្តរធាន​! អីចឹង​សូម​ឲ្យ​យកចិត្តទុកដាក់​ឡើង​វិញ​! ឥឡូវ ដាក់​បទបញ្ជា​សា​ជា​ថ្មី ទៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ​! ធើ​ឲ្យ​ម៉ឹង​ម៉ាត់​មែនទែន​មើល​! កម្លាំង​យើង​មាន​គ្រប់គ្រាន់​! ប៉ុន្តែ​ហេតុ​អ្វី​បានជា​ឲ្យ​ធ្លា​យមក​របៀប​នេះ? អីចឹង​ទេ វា​មាន​ផ្លូវ​កាត់​កន្លែង​ណា?

ហើយ​ជា​ពិសេស​គឺ​ខាង​តាកែវ សួរ​ចម្លើយ​អា​ពួក​ហ្នឹង​មើល​! នរណា​នាំ​ផ្លូវ? ដើម្បី​យើង​ចាត់ការ​ពួក​អា​មេ​ក្លោ​ង​នាំ​ផ្លូវ​ហ្នឹង​ទៀត បាន បាន​! បើ​មិន​អីចឹង មិន​បាន​ទេ​! យើង​ឥឡូវ គឺថា ចាត់ការ​អា​អ្នក​នាំ​ផ្លូវ​តែ​ម្តង​! ព្រោះ​អានេះ ចូល​ដល់​ប៉ុន្មាន​ដណ្តប់​នាក់​អីចឹង​! អីចឹង​មាន​អ្នក​នាំ​ផ្លូវ​ហើយ​! អីចឹង​សូម​ឲ្យ​ខាង​តាកែវ សួរ សួរ​ចម្លើយ​ឲ្យ​បាន​ច្បាស់​! សួរ​សម្ភាសន៍​ឲ្យ​បាន​ច្បាស់​! យើង​មិន​នេះ​ទេ​! ត្រូវ​ធើ​! លេង​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាកែវ ដោយ​ឆ្លងកាត់​តាំងពី​ព្រំដែន​ថៃ មក​ដល់​តាកែវ​! វា​មិន​ងាប់​អន្តរធាន​ហើយ យ៉ាងនេះ​!» ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្ដម ងួ​ន រតនៈ អភិបាលខេត្ត​បាត់ដំបង ត្រូវ​ចុះ​ស្រាវជ្រាវ​ករណី​នេះ​ជា​បន្ទាន់ ។

សម្ដេច​តេ​ជោ ​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​ឯកឧត្ដម ងួ​ន រតនៈ ឯកឧត្ដម នេ​ត សា​វឿ​ន ខ្ញុំ​បាន​ទទួល​របាយការណ៍ ទាក់ទិន​នឹង​អា​ច្រក​ឡែ​ម អា​ច្រក​ឡែ​ម​ហ្នឹង គឺ​ចេញចូល មានការ​ចេញចូល​ទំនិញ មាន​ពលករ​ចេញចូល​ហ្នឹង មាន​កិច្ចសហការ​គ្នា ប៉ុន្តែ​បញ្ហា​គឺ​ស្ថិត​នៅ​ត្រង់នេះ ឥឡូវ​ហ្នឹង​ខ្ញុំ​ទទួល​បាន​ឯកសារ អំពី​ការ​ស្រាវជ្រាវ​ខ្លះ កន្លង​ទៅ​នេះ លោក​ស័ក្តិ​៤​ម្នាក់​នេះ ស័ក្ដិ​៥​នេះ គឺ​ដោះ​លែង មាន​រូបថត​មួយ​ចំនួន នៅ​ទី​នេះ អ​ញ្ជឹ​ង​ស្រាវជ្រាវ​បន្ទាន់ ជាមួយនឹង​កិច្ចការ​ដែល​បាន​កើតឡើង នៅ​ក្នុង​ខែមករា​នេះ ចាប់​បាន​ពួក​មេខ្យល់​ហើយ គឺ​អត់​ផ្ដន្ទាទោស​ទេ ទាហាន​អ្នក​ចាប់ ប៉ូ​លី​ស​អ្នក​ដោះ​លែង អ​ញ្ចឹ​ង​បើ​រឿង​ហ្នឹង​ជា​រឿង​ពិត ចាំបាច់​ត្រូវ​តែ​ដាក់​វិន័យ ឬ​ក៏​ផ្តន្ទាទោស​អា​មេ​ប៉ូ​លី​ស​ហ្នឹង​ម៉​ង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ