ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ​បញ្ជា​ឲ្យ​ចាប់​មេ​ខ្លោងលួច​នាំ​ពលករ​មក​ពី​ថៃ ​ដោយ​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​ ចូល​ដល់​សហគមន៍ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ដាក់​បញ្ជា​ជា​ថ្មី ​ឲ្យ​ចាប់​មេ​ខ្លោង​ដែល​នាំ​លួច​នាំ​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ​ ដោយ​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ព្រំដែន​ខ្មែរ​-​ថៃ…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​ ចូល​ដល់​សហគមន៍ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ដាក់​បញ្ជា​ជា​ថ្មី ​ឲ្យ​ចាប់​មេ​ខ្លោង​ដែល​នាំ​លួច​នាំ​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ​ ដោយ​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ព្រំដែន​ខ្មែរ​-​ថៃ ​បាន​ត្រឹមត្រូវ​ ។

សារ​សម្លេង​សម្តេច​តេ​ជោ ​ដែល​បាន​ចែកចាយ​ នៅ​ថ្ងៃ​ទី​១៤ ខែ​កុ​ម្ភៈ ឆ្នាំ​២០២១ ប្រមុខ​ដឹកនាំ​ប្រទេស​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ធ្វើ​ដំណើរ​ពី​ថៃធ្លាក់​រហូត​ដល់​តាកែវ ​! ហើយ​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​នេះ​! អីចឹង​បើ​ថា ពួក​ហ្នឹង​មាន​វិជ្ជមាន​កូ​វី​ដ​១៩ វា​មិន​ធ្លាយ​សហគមន៍​ឆ្លង​ងាប់​អន្តរធាន​! អីចឹង​សូម​ឲ្យ​យកចិត្តទុកដាក់​ឡើង​វិញ​! ឥឡូវ ដាក់​បទបញ្ជា​សា​ជា​ថ្មី ទៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ​! ធ្វើ​ឲ្យ​ម៉ឹង​ម៉ាត់​មែនទែន​មើល​! កម្លាំង​យើង​មាន​គ្រប់គ្រាន់​! ប៉ុន្តែ​ហេតុ​អ្វី​បានជា​ឲ្យ​ធ្លា​យមក​របៀប​នេះ? អីចឹង​ទេ វា​មាន​ផ្លូវ​កាត់​កន្លែង​ណា? ហើយ​ជា​ពិសេស ​គឺ​ខាង​តាកែវ សួរ​ចម្លើយ​អា​ពួក​ហ្នឹង​មើល​! នរណា​នាំ​ផ្លូវ?

ដើម្បី​យើង​ចាត់ការ​ពួក​អា​មេ​ខ្លោង​នាំ​ផ្លូវ​ហ្នឹង​ទៀត បាន បាន​! បើ​មិន​អីចឹង មិន​បាន​ទេ​! យើង​ឥឡូវ គឺថា ចាត់ការ​អា​អ្នក​នាំ​ផ្លូវ​តែ​ម្តង​! ព្រោះ​អានេះ ចូល​ដល់​ប៉ុន្មាន​ដណ្តប់​នាក់​អីចឹង​! អីចឹង​មាន​អ្នក​នាំ​ផ្លូវ​ហើយ​! អីចឹង​សូម​ឲ្យ​ខាង​តាកែវ សួរ​ចម្លើយ​ឲ្យ​បាន​ច្បាស់​! សួរ​សម្ភាសន៍​ឲ្យ​បាន​ច្បាស់​! យើង​មិន​នេះ​ទេ​! ត្រូវ​ធ្វើ​! លេង​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាកែវ ដោយ​ឆ្លងកាត់​តាំងពី​ព្រំដែន​ថៃ មក​ដល់​តាកែវ​! វា​មិន​ងាប់​អន្តរធាន​ហើយ យ៉ាងនេះ​!»​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​ដាក់​បញ្ជា​ឲ្យ​សមត្ថកិច្ច​នៅ​ខេត្ត​តាកែវ ​ធ្វើការ​សាក សួរ​ពល​រក​ខ្មែរ​ដែល​មក​ពី​ថៃ​នឹង​ឲ្យ​បាន​ម៉ត់ចត់​មែនទែន ពីព្រោះ​ថា​អ្នក​ណា​ធ្វើ​ដំណើរ​មក​ពី​ថៃ រហូត​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ខេត្តតាកែវ​មិន​ឆ្លង​គេឯង​ហើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ