ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Aubameyang ធ្វើ​បាន​កំណត់​ត្រា​ពិសេស​មួយ​ចំ​ថ្ងៃ Valentine’s Day

4 ឆ្នាំ មុន

អង់គ្លេស ៖ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ​ក្លាយជា​កីឡាករ​ទី​៣​ក្នុង​ប្រវត្តិសាស្ត្រ​ក្រប​ខណ្ឌ Premier League ដែល​ធ្វើ​បាន Hat-Trick…

អង់គ្លេស ៖ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ​ក្លាយជា​កីឡាករ​ទី​៣​ក្នុង​ប្រវត្តិសាស្ត្រ​ក្រប​ខណ្ឌ Premier League ដែល​ធ្វើ​បាន Hat-Trick ចំ​ថ្ងៃ​ទិវា​នៃ​ក្ដី​ស្រលាញ់ (Valentine’s Day) ក្នុង​ជំនួប​ដែល Arsenal យកឈ្នះ​លើ​ក្រុម​ភ្ញៀវ Leeds United ដោយ​លទ្ធផល ៤-២​។

អតីត​ខ្សែបម្រើ​ប្រយុទ្ធ Matt Le Tissier របស់​ក្រុម Southampton និង​អតីត​ខ្សែប្រយុទ្ធ Michael Owen របស់ក្រុម Liverpool គឺជា​អ្នក​ធ្វើ​បាន​កំណត់​ត្រា​ជា​ប្រវត្តិសាស្ត្រ​របស់​ក្រប​ខណ្ឌ​កំពូល​អង់គ្លេស​មួយ​នេះ មុន​ពេលដែល Aubameyang ធ្វើ​សម្រេច​កាលពី​យប់​ម្សិលមិញ​។

Arsenal បច្ចុប្បន្ន​កំពុង​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​១០​ក្នុង​តារាង​គិត​ត្រឹម​ស​ប្តា​ហ៍​ទី​២៤ ដោយ​មាន​៣៤​ពិន្ទុ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Man City រហូត​ដល់​១៩​ពិន្ទុ​។ គ្មាន​ឡើយ​ឱកាស​ប្រជែង​ជើងឯក​រដូវ​កាល​នេះ​។ ប៉ុន្តែ​អ្វី​ដែល​ក្រុម​លោក Mikel Arteta ចង់បាន​គឺ​បញ្ចប់​ទៅ​ក្នុង​តំណែង Top4៕