ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​! មិន​មាន​អ្នក​ឆ្លង​ថ្មី និង​ជា​សះស្បើយ​ពី​កូ​វី​ដ​១៩​ឡើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា មិន​ករណី​វិជ្ជមាន​ថ្មី និង​មិន​ករណី​ជា​សះស្បើយ​ផង​ដែរ ។ ក្រសួង​បាន​បញ្ជាក់​បន្ត​ថា រយៈពេល​៣​ថ្ងៃ​ជាប់​គ្នា​ហើយ…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា មិន​ករណី​វិជ្ជមាន​ថ្មី និង​មិន​ករណី​ជា​សះស្បើយ​ផង​ដែរ ។

ក្រសួង​បាន​បញ្ជាក់​បន្ត​ថា រយៈពេល​៣​ថ្ងៃ​ជាប់​គ្នា​ហើយ ដែល​ក្រសួងសុខាភិបាល​រក​មិនឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​មួយ​នេះ ។

គិត​ត្រឹម​ម៉ោង​៧​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ សរុប​ចំនួន ៤៧៩​នាក់ ក្នុង​នោះ​ជា​សះស្បើយ​ចំនួន ៤៦៩​នាក់ និង​អ្នកជំងឺ​១០​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផង​ដែរ ។ សូមកុំ​ភ្លេចខ្លួន​ជាមួយ​កូ​វី​ដ​១៩ ព្រោះ​កូ​វី​ដ​១៩ នៅ​ក្បែរ​យើង​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ