អង់គ្លេស ៖ កាលពីខែមករា ឆ្នាំ១៩៩៨ ទស្សនាវដ្តីបាល់ទាត់ FourFourTwo ដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស ធ្លាប់បានធ្វើឱ្យមានការភ្ញាក់ផ្អើលលើបណ្តាញសង្គមនៅទូទាំងពិភពលោក បន្ទាប់ពីបានព្យាករណ៍ថាមុខមាត់របស់ខ្សែបម្រើឆ្នើមក្រុមជម្រើសជាតិអង់គ្លេស David Beckham នឹងប្រែក្លាយទៅជាមនុស្សចាស់មានក្បាលទំពែកនៅឆ្នាំ២០២០។

ប៉ុន្តែកាលពីពេលថ្មីៗនេះ បណ្តាញសង្គមបានកក្រើកសារជាថ្មី បន្ទាប់ពីសារព័ត៌មានជាច្រើន បានធ្វើការបង្ហោះពីភាពជាក់ស្តែងនៃមុខមាត់ និងរូបរាងដ៏ស្រស់សង្ហារបស់ Beckham ស្ថិតក្នុងវ័យ៤៥ឆ្នាំ ដែលវាផ្ទុយស្រឡះពីការព្យាករណ៍របស់ទស្សនាវដ្តីខាងលើកាលពីឆ្នាំ១៩៩៨។
រូប David Beckham នឹងក្លាយទៅជាមនុស្សចាស់មានក្បាលទំពែកនៅឆ្នាំ២០២០ ដែលព្យាករណ៍ដោយទស្សនាវដ្តី FourFourTwoសូមជម្រាបថា បច្ចុប្បន្នក្រៅពីការងារថតពាណិជ្ជកម្ម និងកម្មវិធីបង្ហាញម៉ូត ក៏ដូចជាកម្មវិធីកម្សាន្តធំៗលំដាប់ពិភពលោកជាច្រើន។ Beckham ក៏កំពុងតែមមាញឹកខ្លាំងជាមួយវិស័យបាល់ទាត់ផងដែរក្នុងនាមជាប្រធាន និងជាសហម្ចាស់ក្លិប Inter Miami នៅលីគកំពូលសហរដ្ឋអាមេរិក ដែលបានបង្កើតឡើងកាលពីឆ្នាំ២០១៨៕





ចែករំលែកព័តមាននេះ