ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចទៀ បា.ញ់​បញ្ជាក់ថាវេជ្ជបណ្ឌិតចិនជាអ្នកចាក់វ៉ាក់សាំង Sinopharm ជូនរូបសម្តេច

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រមុខដឹកនាំក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់កាលពីពេលថ្មីៗកន្លងទៅនេះបានប្រកាសបញ្ជាក់ថា រូបសម្តេចផ្ទាល់ និងកូនចៅរបស់សម្តេចព្រមទាំងអ្នកបើកឡានរបស់សម្តេចផ្ទាល់បានចាក់វ៉ាក់សាំងចិនរួចហើយ ។ ដោយក្នុងនោះសម្តេច ទៀ បាញ់ផ្ទាល់…


រាជធានីភ្នំពេញ ៖ ប្រមុខដឹកនាំក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់កាលពីពេលថ្មីៗកន្លងទៅនេះបានប្រកាសបញ្ជាក់ថា រូបសម្តេចផ្ទាល់ និងកូនចៅរបស់សម្តេចព្រមទាំងអ្នកបើកឡានរបស់សម្តេចផ្ទាល់បានចាក់វ៉ាក់សាំងចិនរួចហើយ ។ ដោយក្នុងនោះសម្តេច ទៀ បាញ់ផ្ទាល់ គឺចាក់វ៉ាក់សាំង Sinopharm របស់ចិន ហើយគឺវេជ្ជបណ្ឌិតចិនជាអ្នកចាក់ជូនសម្តេចតែម្តង ។



«ថ្ងៃនេះយើងបើកយុទ្ធនាការចាក់វ៉ាក់សាំង អ៊ីចឹងខ្ញុំសុំអនុញ្ញាតនិយាយរឿងពិតមួយចំនួន ដំណើររឿងនៃវ៉ាក់សាំងនេះតែម្តង ។ ដោយសារតែរូបខ្ញុំនេះបានចាក់វ៉ាក់សាំងរួចទៅហើយ ។ ហើយមកដល់ថ្ងៃនេះគឺនៅសល់តែ១០ថ្ងៃទៀតទេ គឺបាន១ខែហើយ ដែលខ្ញុំបានចាក់រួចហើយ» ។ នេះជាការលើកឡើងរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ នៅសន្និសិទ្ធសារព័ត៌មាននៅកាលពីថ្ងៃទី ១០ ខែកុម្ភៈ ក្នុងឱកាសថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ អញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យកេតុមាលា នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នោះ សម្តេច ទៀ បាញ់ បានមានប្រសាសន៍បញ្ជាក់ថានាថ្ងៃទី ២០ ខែកុម្ភៈខាងមុខ គឺគ្រប់រយៈពេល ១ ខែដែលសម្តេចបានចាក់វ៉ាក់សាំងកូវីដ ១៩ ដែលជាជំនួយរបស់ចិន គឺវ៉ាក់សាំង Sinopharm ។

សម្តេច ទៀ បាញ់ បានបន្តថា «មុននឹងខ្ញុំចាក់ហ្នឹង គឺមានអ្នកមួយចំនួនគឺចាក់មុនខ្ញុំទៅទៀត … ដើម្បី ចាក់សាកល្បងមើល ។ ហើយសាកល្បងរួចហើយ ឃើញថាមានគុណភាព ប្រសិទ្ធភាពក៏ល្អ សុវត្ថិភាពក៏អត់មានបញ្ហាអីទាំងអស់ ទើបគេនាំចាក់ដល់ខ្ញុំដែរ។ អ្នកមួយចំនួនដែលនៅជាមួយខ្ញុំ នៅជុំវិញខ្ញុំ មួយចំនួនបានចាក់រួចហើយ» ។ សម្តេចបានបន្តថា «ខ្ញុំប្រាប់ហើយថាខ្ញុំនៅ១០ថ្ងៃទៀត គឺបាន១ខែហើយ» ។ សម្តេចពិជ័យសេនា  ទៀ បាញ់ បានបញ្ជាក់ប្រាប់ឲ្យដឹងលម្អិតថា នៅមន្ទីរពេទ្យកេតុមាលា អស់រយៈពេលជាច្រើនឆ្នាំមកហើយគឺមានវត្តមានរបស់ក្រុមវេជ្ជបណ្ឌិតជនជាតិចិន មកបំពេញការងារអម ធ្វើជាមួយពេទ្យកងយុទ្ធពលខេមរភូមិន្ទរបស់ខ្មែរ នៅមន្ទីរពេទ្យព្រះកេតុមាលា ។



ឆ្លើយតបនឹងសំណួរបស់អ្នកសារព័ត៌មានដែលសួរបញ្ជាក់ថា តើសម្តេចចាក់វ៉ាក់សាំងជំនួយរបស់ចិននៅទីណានោះ សម្តេច ទៀ បាញ់ បានបញ្ជាក់ថា «ហើយអ្នកចាក់ឲ្យខ្ញុំ គឺវេជ្ជបណ្ឌិតចិនហ្នឹងឯង បានចាក់ឲ្យខ្ញុំ ។ ហេតុនេះហើយខ្ញុំមិនសូវហ៊ាននិយាយទេ តិចថាខ្ញុំចេះលើសនេះលើសនោះ តែការពិតបានសិក្សាជាមួយវេជ្ជបណ្ឌិតជំនាញខាងចិន រួចជាស្រេចដែរ» ។ គ្រានោះសម្តេចក៏បានបញ្ជាក់នូវវត្តមានរបស់វេជ្ជបណ្ឌិតចិននៅសន្និសិទ្ធសារព័ត៌មាននោះផងដែរ ។  សម្តេចទា បាញ់ ក៏បានសម្តែងការអរគុណដល់ក្រសួងការពារជាតិចិន ដែលបានបញ្ជួនវេជ្ជបណ្ឌិតជំនាញចិន មកបង្ហាត់បង្រៀនតាំងពីដើមរហូតមក មានការសាងសង់អគារ និងឧបករណ៍និងសម្ភារៈប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ ។ និងបញ្ជួនវេជ្ជបណ្ឌិតជំនាញនិងវ៉ាក់សាំងដល់កម្ពុជាផងដែរ ៕



សូមរម្លឹថា វ៉ាក់សាំង​ប្រឆាំងកូវីដ-១៩ ចំនួន ៦០ម៉ឺនដូស ជាជំនួយ​ពីប្រទេស​ចិន ត្រូវបាន​ដឹកមកដល់​កម្ពុជា​ហើយ កាលពីរសៀល​ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២១ ដោយក្នុងនោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បាន​អញ្ជើញ​ចុះទៅទទួល​ដោយផ្ទាល់​ នៅអាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ រួមជាមួយនឹង​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ជាច្រើន​នាក់ទៀត។

ក្នុងនោះផងដែរ ទាំងខាងយោធានិងក្រសួងសុខាភិបាលបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនឥស្សរជនជាន់ខ្ពស់ មន្ត្រីយោធានិងអ្នកសារព័ត៌មាននៅទីតាំងចំនួន ៥ កន្លែងដាច់ដោយឡែកពីគ្នា ចាប់ពីថ្ងៃទី ១០ ខែកុម្ភៈរហូតមក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ