ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pep សរសើរ​កូនក្រុម​ម្នាក់​មិន​ដាច់​ពី​មាត់​ក្រោយ​ជួយ City លុត Spurs យប់មិញ

4 ឆ្នាំ មុន

អង់គ្លេស ៖ លោក Pep Guardiola អះអាង​ថា​ខ្សែបម្រើ Ilkay Gundogan អាចនឹង​ក្លាយជាកីឡាករឆ្នើមប្រចាំឆ្នាំ បន្ទាប់​ពីរូបគេមានទម្រង់លេងយ៉ាងអស្ចារ្យ…

អង់គ្លេស ៖ លោក Pep Guardiola អះអាង​ថា​ខ្សែបម្រើ Ilkay Gundogan អាចនឹង​ក្លាយជាកីឡាករឆ្នើមប្រចាំឆ្នាំ បន្ទាប់​ពីរូបគេមានទម្រង់លេងយ៉ាងអស្ចារ្យ ព្រមទាំង​រកបាន​២​គ្រាប់​ម្នាក់ឯង​កាលពី​យប់មិញ ​ក្នុង​ជំនួប​ដែល Man City យកឈ្នះ​ក្រុម​ភ្ញៀវ Tottenham Hotspur ក្នុង​លទ្ធផល ៣-០​។

ជ័យជម្នះ​យប់មិញ​ធ្វើ​ឱ្យ Man City កាន់តែ​មាន​សង្ឃឹម​ខ្ពស់​ក្នុង​ឈ្នះ​ជើងឯក Premier League ក្រោយ​មាន​៥៣​ពិន្ទុ​ឈរ​តំណែង​កំពូល​តារាង ដោយ​មាន​គម្លាត​ពិន្ទុ​ពី​ក្រុម​លេខ​២ Leicester ចំនួន​៧​ពិន្ទុ ខណៈ​ពួក​គេ​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ​ថែម​ទៀត​។

ក្រោយ​ឃើញ​ទម្រង់​ប្រយុទ្ធ​ដ៏​អស្ចារ្យ​របស់​ខ្សែបម្រើ Ilkay Gundogan នឹង​ថែម​ទាំង​រកបាន​ដល់​៤​គ្រាប់​ពី​ជំនួប​ទល់​នឹង Liverpool និង Spurs នាំ​ឱ្យ​លោក Pep Guardiola និយាយ​ថា «​វា​មើលទៅ​ដូច​ជា Gundogan នឹង​ក្លាយជា​តួ​ឯក​ដើម្បី​ដណ្តើម​តំណែង​ជើងឯក​សម្រាប់ Man City​។ ហើយ​ខ្ញុំ​គិត​ថា​គេ​នឹង​ក្លាយជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់ PFA ។ ខ្ញុំ​ធ្លាប់​និយាយ​ច្រើន​ដងហើយ​ថា ​គេ​អាច​លេង​ជា​ខ្សែប្រយុទ្ធបាន តែ​គ្រប់​គ្នា​បែរជា​សើច​។ ប៉ុន្តែ​ពិតណាស់គេ​តែងតែមាន​ទម្រង់​បែប​នេះ​»៕ (​ដកស្រង់​ចេញពី BBC)

https://www.youtube.com/watch?v=BawedU5HXBo