ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រឹង​ច្បាប់​ចរាចរ​ណ៍ដល់​​អ្នកបើកបរ​យានយន្ត​​​គ្រប់​ប្រភេទ និង​អាជីវករ​លក់​ដូរ​​លើ​ចិញ្ចើម​ផ្លូវ

10 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង​ ៖ ដោយសារ​កត្តា​គ្រោះថ្នាក់​ចរាចរ​ណ៍នៅ​តែ​ជា​បញ្ហា​ក្តៅ​គគុក ព្រោះតែ​បាន​សម្លាប់​ និង​បង្កឱ្យ​​មនុស្ស​រង​របួស​ពិការ​ជា​រៀងរាល់ថ្ងៃ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ​សីហា ​នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត

ខេត្តកំពង់ឆ្នាំង​ ៖ ដោយសារ​កត្តា​គ្រោះថ្នាក់​ចរាចរ​ណ៍នៅ​តែ​ជា​បញ្ហា​ក្តៅ​គគុក ព្រោះតែ​បាន​សម្លាប់​ និង​បង្កឱ្យ​​មនុស្ស​រង​របួស​ពិការ​ជា​រៀងរាល់ថ្ងៃ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ​សីហា ​នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត ​បាន​ដឹកនាំ​កម្លាំង​​​នគរបាល​ចរាចរណ៍ខេត្ត ​ចុះ​ផ្សព្វផ្សាយ​ច្បាប់​ច​រា​ចរណ៍​ផ្លូវគោក​ថ្មី​នៅ​ក្នុង​គោលដៅ​៣​កន្លែង  គឺ​នៅ​ចំណតរថយន្ត ក្រុង​កំពង់ឆ្នាំង ​មុខ​ផ្សារ​ព្រៃ​ខ្មែរ និង​មុខ​ផ្សារ​ពង្រ ស្រុក​រលាប្អៀរ ដើម្បី​ជួយ​ទប់ស្កាត់​ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ ។ 

​លោក ឈឹ​ម សា​រុន ​នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ បានឱ្យ​​ដឹងថា​​ ក្រោយ​ពី​មាន​គោលការណ៍របស់​​លោក​​អគ្គស្នងការ​នគរបាល​ជាតិ ​​លោក​អភិ​បាល​ខេត្ត ជាប្រធាន​គណៈកម្មការ​សុ​វត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត ​និង​លោកស្នងការ​នគរបាល​ខេត្ត ​កន្លង​មក សមត្ថកិច្ច​នគរបាល​ចរាចរ​​ផ្លូវគោក​ខេត្ត បាន​ដាក់​ប៉ុ​ស្តិ៍ចល័ត​​​ដើម្បី​​រឹង​បណ្តឹង​ច្បាប់​ចរាចរណ៍ ដោយ​មានការ​ផាកពិន័យ​អ្នក​ជិះ​ម៉ូតូ​​ពុំ​ពាក់​​​មួក​សុវត្ថិភាព ​និង​ដាក់​​កញ្ចក់​​មើល​ក្រោយ​  បាញ់​ល្បឿន​រថយន្តដែល​បើកបរ​លើស​ល្បឿន​កំណត់ ក្នុង​ទីប្រជុំជន ​ផាកពិន័យ​អ្នកបើកបរ​គ្មាន​ប័ណ្ណបើកបរ  និង​ដឹក​លើស​ទម្ងន់​ជាដើម ។​ ​​ជាក់ស្តែង​ ​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​២​ខែ​នេះ​ បាន​ថយ​ចុះ​គួរ​ឱ្យ​​គត់​​សម្គាល់ ។ ​​

​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​១១ ​សីហា ​​មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្ត​ បាន​ចុះ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ដល់​គោលដៅ​៣​កន្លែង​​​ដូច​ខាងលើ​ ។ ​ការ​ផ្សព្វផ្សាយ​ច្បាប់​នេះ​ចង់​បញ្ជាក់​ឱ្យ​​ពលរដ្ឋ​​​ជ្រួតជ្រាប​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ ដែល​​​ត្រូវ​អនុវត្តចាប់ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៦ តទៅ ។ ​​​​ការ​ផាកពិន័យ​ខ្លះ​អាច​គុណនឹង​៥​ដង​នៃ​ច្បាប់​ចាស់​ ។

​លោក​​​ប្រធាន​ការិយាល័យ​​ក៏​បាន​ដាស់តឿន​ទៅកាន់​អាជីវករ​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ​មុខ​ផ្សា​រថា ​អ្នក​លក់ដូរ​មិន​ត្រូវ​លក់​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ​ឡើយ ​ដែល​អាច​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​នៅពេល​យានយន្ត​ជ្រុល​ចង្កូត​មក ​ធ្វើ​ឱ្យ​បាត់បង់​ផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង ​និង​បាត់បង់​សោ​ភ​ណ័​ភាព​ក្នុង​ទីប្រជុំជន​​ផង​ដែរ ។

​ចំពោះ​អ្នក​រត់​ម៉ូតូឌុប ត្រូវ​តែ​ដឹងឱ្យ​​បាន​ច្បាស់​អំពី​ច្បាប់​ច​រារ​ចរណ៍ គឺ​ត្រូវ​តែ​ពាក់មួក​សុ​វ​ត្ថិភាព ទាំង​អ្នក​បើក​ម៉ូតូ ​​​និង​អ្នក​ជិះ​ម៉ូតូ ​ត្រូវ​គោរព​​ស្លាក​​សញ្ញា​ចរាចរណ៍ គំនូស​ចរាចរណ៍​​លើ​ដងផ្លូវ ​នោះ​យើង​​នឹង​មាន​សុ​វត្ថិ​ភាព​ល្អ​ ។

ចំពោះ​អ្នកបើកបរ​រថយន្ត​តាក់ស៊ី គឺ​ត្រូវ​ចេះ​ច្បាប់​ចរាចរណ៍ មា​នប័​ណ្ណបើកបរ គោរព​គំនូស​ និង​ភ្លើង​សញ្ញា​ចរាចរណ៍  ពិសេស​ត្រូវ​​ចេះអត់​ឱន​យល់យោគ និង​អធ្យាស្រ័យ​គ្នា​ក្នុង​ពេល​បើកបរ ​និង​មិន​ត្រូវ​ដឹក​មនុស្ស​លើស​ចំនួន​កំណត់​នោះ​ឡើយ ធ្វើ​បាន​បែប​នេះ​យើង​ជា​អ្នក​បើកបរ និង​អ្នក​ធ្វើ​ដំណើរ​នៅ​លើ​រថយន្ត​ ពិតជា​អាច​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កំពុង​កើត​ឡើងជា​រៀងរាល់ថ្ងៃ​គួរឱ្យ​​ព្រួយ​បារ​ម្ភ​នេះ​បាន ៕