ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុននេះបន្តិច! បុរសម្នាក់ឡើងលើស្ពានអាកាសថ្មើរជើងជម្ពូវ័ន្ត​ធ្វើរឿង​១ស្មានមិនដល់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា មានករណីបុរសជាជន​ជាតិចិនម្នាក់បានលោ.តពីលើស្ពានអាកាសថ្មើរជើង​ជម្ពូវ័ន្ត បណ្តាល​ឱ្យ​​​បាត់បង់ជីវិតភ្លាម​ៗនៅ​កណ្តាលថ្នល់​ ​និង​បង្កឱ្យមានការ​កកស្ទះចរាចរណ៍​​​​​​ផងដែរ ។ ហេតុការណ៍​​ខាងលើនេះ​បានបង្កឱ្យមានការ​ភ្ញាក់​ផ្អើល​​កាលពីវេលាម៉ោង​៨​និង​​​៣០នាទី​ព្រឹកថ្ងៃទី​​១៤ កុម្ភៈ ឆ្នាំ​២០២១…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា មានករណីបុរសជាជន​
ជាតិចិនម្នាក់បានលោ.តពីលើស្ពានអាកាសថ្មើរជើង​ជម្ពូវ័ន្ត បណ្តាល​ឱ្យ​​​បាត់បង់ជីវិតភ្លាម​ៗនៅ​កណ្តាលថ្នល់​ ​និង​បង្កឱ្យមានការ​កកស្ទះចរាចរណ៍​​​​​​ផងដែរ ។

ហេតុការណ៍​​ខាងលើនេះ​បានបង្កឱ្យមានការ​ភ្ញាក់​ផ្អើល​​កាលពីវេលាម៉ោង​៨​និង​​​៣០នាទី​ព្រឹកថ្ងៃទី​​១៤ កុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុចស្ពានអាកាសថ្មើរជើងជម្ពូវ័ន្ត ទល់មុខទី​ស្នាក់ការភូមិជម្ពូវ័ន្ត តាម​បណ្តោយផ្លូវជាតិលេខ​​​៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។​

បុរសរងគ្រោះ​ជាជនជាតិ​ម្នាក់​ខាងលើមិនស្គាល់អត្តសញ្ញាណ​នោះទេ មានអាយុប្រមាណ​ជាង​៣០ឆ្នាំ ។​

តាមសេចក្តីរាយការណ៍បាន​បន្ត​​​ថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះដើរឡើង​លើស្ពាន​អាកាសថ្មើរជើងជម្ពូវ័ន្ត​ រួចលោ.តពីលើ​ស្ពានអាកាសថ្មើរជើងនោះ បណ្តាល​ឱ្យ​​​បាត់បង់ជីវិត​ភ្លាមៗ​នៅកណ្តាលថ្នល់តែម្តង ។ ទាក់ទិននឹងមូលហេតុ គេមិនទាន់ដឹងនៅឡើយទេ ​ប៉ុន្តែ​គេ​​​ដាក់ការ​សង្ស័យ​ថា ទំនងជា​ជនរងគ្រោះ​បែកថ្នាំ ។​

ក្រោយពេលកើតហេតុ ​សមត្ថកិច្ច​​ជំនាញចុះមកពិនិត្យ​កន្លែងកើតហេតុ និង​សម្រួល​​ចរាចរណ៍​ដើម្បីកុំឱ្យកកស្ទះផងដែរ ។ ព័ត៌​មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ