ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Klopp និយាយទាំង​អួល​ដើម​ក​ក្រោយ Liverpool ចាញ់ស្ពឹកមុខ

4 ឆ្នាំ មុន

អង់គ្លេស ៖ លោក Jurgen Klopp ​ប្រកាស​ថា​ឱកាស​ការពារ​តំណែង​ជើងឯក Premier League របស់​ Liverpool…

អង់គ្លេស ៖ លោក Jurgen Klopp ​ប្រកាស​ថា​ឱកាស​ការពារ​តំណែង​ជើងឯក Premier League របស់​ Liverpool ​ចប់​សព្វគ្រប់​ត្រឹមនេះ បន្ទាប់​ពី​ពួក​គេ​បានចាញ់​ក្រុម​ម្ចាស់ផ្ទះ Leicester City យ៉ាង​អាម៉ាស់​កាលពី​យប់មិញ​ ដោយ​លទ្ធផល ៣-១​។

Liverpool មានឱកាស​​នាំមុខ​មុន​នៅ​នាទី​៦៧ ក្នុង​តង់​ទី​២ ដោយ​កីឡាករ Mohamed Salah​។ ប៉ុន្តែ​១១​នាទី​បន្ទាប់​ម្ចាស់ផ្ទះ Leicester បាន​វាយបក​យកឈ្នះ​​រហូត​ដល់​៣​គ្រាប់ ដែលសម្រេច​បាន​ដោយ​កីឡាករ Maddison, Vardy និង Barnes​។

លទ្ធផល​នេះ​នាំ​ឱ្យ​ក្រុម​លោក Jurgen Klopp ដែល​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​៤ មាន​៤០​ពិន្ទុតាម​ពីក្រោយ​ក្រុម​កំពូល​តារាង Man City ដែល​នៅ​សល់​១​ក្នុង​ដៃ​រហូត​ដល់​១៣​ពិន្ទុ​។ ខណៈដែល Leicester ឡើង​មកឈរ​លេខ​២​បណ្តោះអាសន្ន​ក្រោយមាន​៤៦​ពិន្ទុ​។

លោក Jurgen Klopp ថ្លែង​ទាំង​អួល​ដើម​កថា​«​ខ្ញុំ​មិន​គិត​ថា​យើង​អាច​បិទ​គម្លាត​ពិន្ទុ​ពី Man City បាន​ទេ​។ យើង​មិន​បារម្ភ​ពី​ជើងឯក​ទេ​។ យើង​កំពុង​គិត​ដើម្បី​បញ្ចប់​រដូវ​កាល​ជាមួយ​លទ្ធផល​ល្អ​។ ដូច្នេះ​យើង​ត្រូវ​តែ​ឈ្នះ​គ្រប់​ប្រកួតបន្ទាប់​»៕ (​ដកស្រង់​ចេញពី BBC)

https://www.youtube.com/watch?v=z87Yq1y9v94