គ្រោះថ្នាក់ចរាចរណ៍ត្រឹមតែ១ថ្ងៃបាត់បង់ជីវិត៧នាក់ និងរបួស២២នាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេលមួយថ្ងៃ គឺថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ កើតឡើង១១លើក (យប់ ៦លើក) និងស្លាប់៧នាក់…
រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេលមួយថ្ងៃ គឺថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ កើតឡើង១១លើក (យប់ ៦លើក) និងស្លាប់៧នាក់…
រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេលមួយថ្ងៃ គឺថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ កើតឡើង១១លើក (យប់ ៦លើក) និងស្លាប់៧នាក់ (ស្រី២នាក់) របួសធ្ងន់ស្រាល២២នាក់(ស្រី៣នាក់) ។ នេះយោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹង ។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា ករណីស្លាប់៧នាក់ មាន ៖ ម៉ូតូស្លាប់៣នាក់ របួសធ្ងន់១១នាក់ របួសស្រាល៨នាក់, ថ្មើរជើងស្លាប់២នាក់ របួសស្រាល២នាក់ ,និងរថយន្តតូច ស្លាប់២នាក់ របួសស្រាល២នាក់ ។
មូលហេតុគ្រោះថ្នាក់ ល្បឿន៣លើក ស្លាប់៣នាក់, មិនគោរពសិទ្ធ២លើក ស្លាប់២នាក់ និងមិនប្រកាន់ស្តាំ៤លើក ប្រជែង១លើក ស្លាប់២នាក់,ស្រវឹង១លើក ។
ចំពោះលទ្ធផលត្រួតពិនិត្យមធ្យោបាយ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ បានត្រួតពិនិត្យសរុប៣៨៦៣គ្រឿង រថយន្តធំ០៤គ្រឿង រថយន្តតូច៨១២គ្រឿង ម៉ូតូ៣០៤៧គ្រឿង យានល្មើសសរុប៥១៧គ្រឿង រថយន្តធំ០៤គ្រឿង រថយន្តតូច៩៥គ្រ ម៉ូតូ៤១៨គ្រឿង យានពិន័យសរុប៥១៧គ្រឿង រថយន្តធំ០៤គ្រឿង រថយន្តតូច៩៥ករណី និងម៉ូតូ៤១៨ករណី ៕
ចែករំលែកព័តមាននេះ