ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញហើយ! អ្នកបើកកាណូត​ជួបគ្រោះថ្នាក់ផ្លូវទឹកកាលពី២ថ្ងៃ​មុន​

4 ឆ្នាំ មុន
  • រតនគិរី

​ខេត្តរតនគិរី ៖ ​យុវជន​​​​ម្នាក់​​ដែលបើកកាណូត​​បាន​ជួបគ្រោះថ្នាក់ចរាចរណ៍​​ផ្លូវទឹក​​បុក​ជាមួយកាណូតមួយគ្រឿងផ្សេង​ទៀត បណ្តាល​ឱ្យ​ធ្លាក់ចូលទឹកបាត់​ កាលពីថ្ងៃទី​​៩ កុម្ភៈកន្លងទៅ ​ត្រូវបានរក​​សពឃើញ​​នៅថ្ងៃទី​​១១ កុម្ភៈ ​ត្រង់​ចំណុចមុខកំពង់តាវង ភូមិសាមខា…

​ខេត្តរតនគិរី ៖ ​យុវជន​​​​ម្នាក់​​ដែលបើកកាណូត​​បាន​ជួបគ្រោះថ្នាក់ចរាចរណ៍​​ផ្លូវទឹក​​បុក​ជាមួយកាណូតមួយគ្រឿងផ្សេង​ទៀត បណ្តាល​ឱ្យ​ធ្លាក់ចូលទឹកបាត់​ កាលពីថ្ងៃទី​​៩ កុម្ភៈកន្លងទៅ ​ត្រូវបានរក​​សពឃើញ​​នៅថ្ងៃទី​​១១ កុម្ភៈ ​ត្រង់​ចំណុចមុខកំពង់តាវង ភូមិសាមខា ឃុំជ័យឧត្តម ស្រុក​លំផាត់ ខេត្តរតនគិរី ។​

ជនរងគ្រោះ​ឈ្មោះ ចាន់ថា តុលា ភេទប្រុស អាយុ​១៨​ឆ្នាំ ជាជនជាតិឡាវ រស់នៅភូមិស្រែពកតូច​ ឃុំសិរីមង្គល​ ស្រុកកូនមុំ ខេត្តរតនគិរី និងអ្នករួមដំណើរ​ម្នាក់​​ឈ្មោះ​ឈឿន វី ភេទប្រុស អាយុ​២៣​ឆ្នាំ មានទីលំនៅជាមួយជនរងគ្រោះ ។ ចំណែកភាគី​ខាងកាណូតមួយទៀតបើកបរ​ដោយ​​ឈ្មោះម៉ុក ណារ៉ា ភេទប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ​សាមខា ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ពុំមានរងរបួស ។​

តាម​ប្រភពព័ត៌មានបាន​ឱ្យ​ដឹង​ថា នៅពេល​ឃើញ​ហេតុការណ៍​កាណូតទាំង២គ្រឿងបុកគ្នា​បែបនេះ​​កើតឡើង​ ប្រជា​ពលរដ្ឋ ព្រមទាំង​សមត្ថកិច្ច​​បានចុះមុជទឹករក​ជនរងគ្រោះដែរ ​ប៉ុន្តែ​រកមិនឃើញឡើយ​ រហូតដល់​ថ្ងៃទី​១១ កុម្ភៈ ទើបប្រទះឃើញសពអណ្តែតទឹក ដោយ​មានរងរបួស​ឆ្អឹងជំនីរ​ផ្នែក​ខាង​ស្តាំផងដែរ​ ។

បច្ចុប្បន្ន​ សមត្ថកិច្ច​កំពុងស្រាវជ្រាវរកមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក​ខាងលើ​នេះ​​ ​និង​បានពិនិត្យសព ​ព្រមទាំង​ធ្វើកំណត់ហេតុ​រួចប្រគល់សពជូនឪពុកម្តាយ​ដើម្បីយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ