ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​គគុក​! ក្រុម​បុរស​សាច់ដុំ​ចេញ​តវ៉ា​ប្រឆាំង​នឹង​យោធា​មី​យ៉ា​ន់​ម៉ា

3 ឆ្នាំ មុន

មី​យ៉ា​ន់​ម៉ា ៖ ការ​តវ៉ា​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​កាន់តែ​រីក​រាលដាល​ធំ​ឡើង​ៗ និង​កាន់តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​ក្រុម​បុរស​សាច់ដុំ​ចេញ​បាន​ចេញ​មុខ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​ស្រី ​អ៊ុ​ង​សាន ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​មី​យ៉ា​ន់​ម៉ា…

មី​យ៉ា​ន់​ម៉ា ៖ ការ​តវ៉ា​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​កាន់តែ​រីក​រាលដាល​ធំ​ឡើង​ៗ និង​កាន់តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​ក្រុម​បុរស​សាច់ដុំ​ចេញ​បាន​ចេញ​មុខ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​ស្រី ​អ៊ុ​ង​សាន ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​មី​យ៉ា​ន់​ម៉ា Myanmar Times ។

រូបភាព​ជា​ច្រើន​សន្លឹក​នៃ​អ្នក​តវ៉ា​ដែល​ជា​បុរស​សាច់ដុំ​ទទួល​បានការ​ចាប់អារម្មណ៍​ពី​សំណាក់​មហា​ជន ដោយ​ខ្លះ​បាន​សរសេរ​ពាក្យ​តវ៉ា​លើ​ដងខ្លួន​ដែល​ពេញ​ដោយ​សាច់ដុំ​កង់​ៗ​ថា «​សង្គ្រោះ​លទ្ធិប្រជាធិបតេយ្យ​» និង​បុរស​សាច់ដុំ​ខ្លះ​ទៀត បាន​សរសេរ​ជា​ភាសា​អង់គ្លេស​តវ៉ា​ប្រឆាំង​នឹង​រដ្ឋ​ប្រហារ​យោធា និង​មាន​បុរស​សាច់ដុំ​ផ្សេង​ទៀត​ដែល​មាន​មាឌ​មាំ ​និង​សាច់ដុំ​ទ្រូង ​និង​សាច់​ដុំដៃ​ធំ​ៗ​ក៏​បាន​សរសេរ​លើ​ខ្លួន​ទាមទារ​ការ​ដោះ​លែង​លោកស្រី​អ៊ុ​ង​សាន ស៊ូ​ជី ។

ក្រុម​អ្នក​តវ៉ា​រាប់​ពាន់​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​កណ្តាល​ទីក្រុង​យ៉ាំ​ង​ហ្គោ​ន​នៅ​ផ្លូវ Sule វត្ត​ដែល​ជា​កន្លែង​​ដែល​ជួរ​ឈរ​តវ៉ា​ពី​បណ្តា​ទីក្រុង​នានា​ក្នុង​ទីក្រុង​យ៉ាំ​ង​ហ្គូ​ន​បាន​រួម​បញ្ចូល​គ្នា ។ សុន្ទរកថា​សាធា​រណៈ​ជា​ច្រើន​ត្រូវ​បាន​ថ្លែង​ដោយ​អតីត​យុទ្ធ​ជន​នៃ​បដិវត្ត​សៅ​ហ្វា​ន​ឆ្នាំ ២០០៨ ។

ក្រុម​អ្នក​តវ៉ា​ខ្លះ​ទៀត​ក៏​បាន​តុបតែង​កាយ​ប្លែក​ៗ​របៀប cosplay ខ្លះ​គ្រង់​ឈុត​ជា​បុរស​ប្រជៀវ ជា​បុរស Masked Rider បាន​ដើរ​ដង្ហែរ​ក្បួន​ទាមទារ​ឲ្យ​ដោះ​លែង​លោកស្រី លោកស្រី​អ៊ុ​ង​សាន ស៊ូ​ជី និង​បង្ហាញ​ការ​ប្រឆាំង​ច្បាប់​យោធា​។

ជាមួយ​គ្នា​នោះ កងកម្លាំង​កាយ​វប្បកម្ម​ដែល​គ្មាន​អាវ​ពី​ក្រុម​ជម្រើសជាតិ​មី​យ៉ា​ន់​ម៉ា​បាន​ដើរ​ដង្ហែ​តាម​ដងផ្លូវ​ដោយ​មាន​ផ្ទាំង​រូបភាព «​ដោះ​លែង លោកស្រី​អ៊ុ​ង​សាន ស៊ូ​ជី » ។

លោក Ko Min Khant បាន​និយាយ​ថា « យើង​មិន​ចង់​លូកលាន់​ក្នុង​រឿង​នយោបាយ​របស់​គណ​បក្ស ប៉ុន្តែ​យើង​មិន​អាច​ទទួលយក​បាន​ទេ នូវ​ការ​ផ្ទេរអំនាច​ដោយ​បង្ខំ ដូចនេះ​យើង​ចូលរួម​ការ​​តវ៉ា​» ។ «​ក្រុម​កាយ​វប្បកម្ម​ឈរ​រួម​គ្នា​ជាមួយ​ប្រជាជន​។ ពិភពលោក​នឹង​ដឹង​ពី​បំណងប្រាថ្នា​របស់​​អ្នក​ហាត់​កាយ​វប្បកម្ម​និង​អត្ត​ព​លិ​ក​មី​យ៉ា​ន់​ម៉ា​តាម​រយៈ​ការ​តវ៉ា​ដូចនេះ​។ យើង​ចង់​ឲ្យ​អ្នក​លេង​​កាយ​វប្បកម្ម​និង​អត្ត​ព​លិ​ក​ចូលរួម​ក្នុង​ការ​តវ៉ា​របស់​រដ្ឋ​និង​តំបន់​របស់​ពួក​គេ​រៀង​ៗ​ខ្លួន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ