ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹងលទ្ធផល​ការ​ចាប់ឆ្នោត​វគ្គ​៨​ក្រុមចុងក្រោយ FA Cup

3 ឆ្នាំ មុន

អង់គ្លេស ៖ Manchester City នឹង​ត្រូវធ្វើ​ដំណើរ​ទៅ​កាន់​កីឡដ្ឋាន Goodison Park របស់​ក្រុម Everton ក្នុង​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពានរង្វាន់…

អង់គ្លេស ៖ Manchester City នឹង​ត្រូវធ្វើ​ដំណើរ​ទៅ​កាន់​កីឡដ្ឋាន Goodison Park របស់​ក្រុម Everton ក្នុង​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពានរង្វាន់ FA Cup​។

តាម​រយៈ​ការ​ចាប់ឆ្នោត​វគ្គ​៨​ក្រុម​ចុង​ក្រោយ ដែល​ធ្វើ​ឡើង​កាលពី​យប់​ម្សិលមិញ បាន​បង្ហាញ​ថា Manchester United ក៏​ត្រូវធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​ម្ចាស់ផ្ទះ Leicester City ផង​ដែរ​។ ដោយឡែក Chelsea នឹង​ទទួល​ស្វាគមន៍ Sheffield United​។ ខណៈ​ដែល Bournemouth ត្រូវ​ជួប​ក្រុម​ភ្ញៀវ Southampton​។

សូម​ជម្រាប​ជូន​ថា ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ FA Cup នឹង​ត្រូវធ្វើ​ឡើង​នា​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២១ ខាង​មុខ​នេះ​៕