ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Bayern ស្មើ​កំណត់​ត្រា​ដ៏​កម្រ​របស់ Barca ក្រោយ​ឈ្នះ Club World Cup

3 ឆ្នាំ មុន

កា​តា ៖ ក្រុម Bayern Munich តាម​ស្មើ​កំណត់​ដ៏​កម្រ​របស់​ក្រុម Barcelona បន្ទាប់​ពី​ពួក​គេ​បាន​ផ្តួល​ក្រុម​មក​ម៉ិ​ក​ស៊ិ​ក Tigres UANL…

កា​តា ៖ ក្រុម Bayern Munich តាម​ស្មើ​កំណត់​ដ៏​កម្រ​របស់​ក្រុម Barcelona បន្ទាប់​ពី​ពួក​គេ​បាន​ផ្តួល​ក្រុម​មក​ម៉ិ​ក​ស៊ិ​ក Tigres UANL ដោយ​លទ្ធផល ១-០ ​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់ FIFA Club World Cup ឆ្នាំ ២០២០​។

ខ្សែការពារ​បារាំង Benjamin Pavard ជា​អ្នករក​គ្រាប់​ជ័យជម្នះ​ក្នុង​ជំនួប​នេះ និង​ជួយ Bayern ឈ្នះ​ពានរង្វាន់​ទី​៦ សម្រាប់រដូវកាល ​២០១៩/​២០ ដែលរួម​មាន Champions League, Bundesliga, German Cup, German Super Cup, UEFA Super Cup និង FIFA Club World Cup​។

Bayern គឺជា​ក្រុម​ដំបូង​គេ​ដែល​តាម​ស្មើ​កំណត់​ឈ្នះ​ពានចំនួន​៦​ក្នុង​រដូវ​កាល​តែ​១​របស់​ក្រុម Barcelona ដែល​ធ្វើ​បាន​កាលពី​រដូវ​កាល ២០០៨/០៩ គ្រា​ដែល​លោក Pep Guardiola នៅ​ដឹកនាំ​។

លោក Pep Guardiola ដែល​បច្ចុប្បន្ន​ជា​អ្នកចាត់ការ​ក្រុម Manchester City បាន​ផ្ញើ​សារ​​អបអរសាទរ ​ចំពោះ​ការ​តាម​ស្មើ​កំណត់​ត្រា​ដ៏​អ​សា្ច​រ្យ​នេះ និង​ព្រមទាំង​និយាយ​បែប​លេងសើច​ថា «​ដូច្នេះ​ប្រហែលជា​ខ្ញុំ​អាច​ហៅ Messi និង​កីឡាករ Barcelona ហើយ​យើង​អាច​ប្រកួត​សម្រាប់​ពានរង្វាន់​ទី​៧​? ចាំ​ប្រាប់​ខ្ញុំ​ថា ពេល​ណា​,​កន្លែង​ណា ហើយ​ពួក​យើង​នឹង​នៅ​ទីនោះ​»៕ (​ដកស្រង់​ចេញពី Dailymail)

https://www.youtube.com/watch?v=0OW6l5H0-z0