មើលចុះ! ឆេះឡើងខ្ទេចអស់ហើយ ចុះមនុស្សវិញនោះ?
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ ករណីឆេះឡានសណ្តោងពោងដឹកស៊ីម៉ង់មួយគ្រឿង របស់ក្រុមហ៊ុន ស៊ី ម៉ៅ នៅវេលាម៉ោង១០និង០០នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១…
ខេត្តព្រះសីហនុ ៖ ករណីឆេះឡានសណ្តោងពោងដឹកស៊ីម៉ង់មួយគ្រឿង របស់ក្រុមហ៊ុន ស៊ី ម៉ៅ នៅវេលាម៉ោង១០និង០០នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១…
ខេត្តព្រះសីហនុ ៖ ករណីឆេះឡានសណ្តោងពោងដឹកស៊ីម៉ង់មួយគ្រឿង របស់ក្រុមហ៊ុន ស៊ី ម៉ៅ នៅវេលាម៉ោង១០និង០០នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅចំណុចត្រពាំងទឹកព្រែកប្រាំ ស្ថិតក្នុងក្រុម៧ ភូមិឫទ្ទី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ នេះបើតាមនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានចេញផ្សាយ ។
ចំពោះមូលហេតុ បណ្តាលមកពីឆ្លងចរន្តភ្លើងរថយន្ត ដែលបណ្តាលឲ្យខូចខាត ឆេះរថយន្តសណ្តោងទាំងស្រុង ។
ករណីខាងលើនេះ មិនបណ្ដាលអោយគ្រោះថ្នាក់ដល់មនុស្សឡើយ ។ ករណីខាងលើនេះមិនបានចេញរថយន្តពន្លត់អគ្គីភ័យទាន់ពេលវេលានោះទេ (ដោយកន្លែងកើតហេតុនៅឆ្ងាយ) ៕
ចែករំលែកព័តមាននេះ