ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ុត​គ្នា​ដូច​ព្យុះ​ក្នុង​ជំនួប Everton ទម្លាក់ Spurs ពី​ FA Cup

3 ឆ្នាំ មុន

អង់គ្លេស ៖ Everton បន្ត​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពានរង្វាន់ FA Cup បន្ទាប់​ពី​បំបាក់​ក្រុម​ភ្ញៀវ Tottenham Hotspur ក្នុង​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​បំផុត​កាលពី​យប់មិញ…

អង់គ្លេស ៖ Everton បន្ត​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពានរង្វាន់ FA Cup បន្ទាប់​ពី​បំបាក់​ក្រុម​ភ្ញៀវ Tottenham Hotspur ក្នុង​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​បំផុត​កាលពី​យប់មិញ ដោយ​លទ្ធផល ៥-៤ ក្នុង​ម៉ោង​បន្ថែម​១៥​នាទី​២​ដង​។

ខ្សែបម្រើ​ស្លាប​ប្រេ​ស៊ី​ល Bernard បាន​ក្លាយជា​គ្រាប់ពេជ្រ​របស់​ Everton បន្ទាប់​ពី​​បំប៉ោង​សំណាញ់​ទី Spurs ដែលជាគ្រាប់​បាល់​ជ័យជម្នះ​នៅ​នាទី​៩៧ ជួយ​ឱ្យ​ក្រុម​លោក Carlo Ancelotti កក់​កៅអីនៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​។

លោក Jose Mourinho បាន​លើក​ឡើង​ក្រោយ​របូត​ឱកាស​ប្រជែងពានរង្វាន់នេះ​ថា «​យើង​បានគ្រប់គ្រង​, បង្កើត​ឱកាស និង​មាន​ចលនា​ប្រយុទ្ធ​រក​គ្រាប់​បាល់​យ៉ាង​អស្ចារ្យ​។ ការរក​គ្រាប់​បាល់​ជួយ​អ្នក​ឈ្នះ​ការ​ប្រកួត លុះត្រាតែ​អ្នក​មិន​បង្កើតឱ្យមាន​កំហុស​ច្រើន​។ យើង​ជា​ក្រុម​ល្អ​បំផុត​ពេល​នាំមុខ ១-០ ។ ប៉ុន្តែ​នៅ​៥​នាទី​បន្ទាប់​វា​ជា​កំហុស​, កំហុស​, កំហុស​, គ្រាប់​បាល់​, គ្រាប់​បាល់​, គ្រាប់​បាល់​»៕ (​ដកស្រង់​ចេញពី Dailymail)

https://www.youtube.com/watch?v=FaUn_WO5dzU