ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍កសិកម្មទន្សោង កោះញែកផលិតបានទិន្នផលដែលគិតជាទឹកប្រាក់៨៤.០៥៧ ដុល្លារ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគីរី ៖ តាមរយៈអង្គការ WWF ថ្មីៗនេះ បានបង្ហាញឱ្យដឹងថា ផលិតផលកសិកម្មទន្សោងកោះញែក ដែលជាក្រុមចងក្រងឡើង ដើម្បីអនុវត្តកសិកម្មផ្សារភ្ជាប់នឹងការអភិរក្ស ត្រូវបានបង្កើតឡើង…

ខេត្តមណ្ឌលគីរី ៖ តាមរយៈអង្គការ WWF ថ្មីៗនេះ បានបង្ហាញឱ្យដឹងថា ផលិតផលកសិកម្មទន្សោងកោះញែក ដែលជាក្រុមចងក្រងឡើង ដើម្បីអនុវត្តកសិកម្មផ្សារភ្ជាប់នឹងការអភិរក្ស ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ ២០១៩ ហើយមានសមាជិកកសិករចំនួន ១២០ គ្រួសារ មកពីសហគមន៍តំបន់ការពារធម្មជាតិចំនួន៤ ដែលស្ថិតនៅដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេច នៃខេត្តមណ្ឌលគិរី ។

ការចងក្រង សហគមន៍កសិកម្មទន្សោងកោះញែកនេះ ទទួលបានការគាំទ្រថវិកាពីទីភ្នាក់ងារជំនួយអាមេរិក (USAID) តាមរយៈគម្រោងគាំទ្រដែនជម្រកសត្វព្រៃ របស់អង្គការ WWF និងសហការអនុវត្តជាមួយអង្គការCRDT និងគាំទ្រដោយ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

រូបភាព ៖ អង្គការ WWF

អង្គការ WWF បានបន្តថា កសិកម្ម គឺជាជម្រើសរបរចិញ្ចឹមជិវិតដ៏ប្រសើរមួយរបស់សហគមន៍ ដែលជំនួសអោយការកាប់ព្រៃ ឬបរបាញ់សត្វ ។ សមាជិកសហគមន៍កសិកម្មទន្សោងកោះញែក ត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍មេត្រីភាពបរិស្ថាន ដោយបញ្ចៀសនូវសកម្មភាពដែលច្បាប់ហាមប្រាមដូចជា ការបរបាញ់សត្វព្រៃ និងការកាប់ឈើខុសច្បាប់ ការទន្ទ្រានដីព្រៃ និងការបំពុលបរិស្ថានដោយប្រើប្រាស់សាធារគីមីកសិកម្មជាដើម ។ កសិករដែលចូលរួមក្នុងសហគមន៍កសិកម្មទន្សោងកោះញែកទទួលបានការបណ្តុះបណ្តាលស្តីពីបច្ចេកទេសកសិកម្មដែលគាំទ្រនិរន្តរភាពបរិស្ថាន ដើម្បីទទួលបានទិន្នផលខ្ពស់ និងមិនប៉ះពាល់ដល់បរិស្ថាន។

រូបភាព ៖ អង្គការ WWF

លើសពីនេះ កសិករជាសមាជិកក៏បន្តទទួលបានការគាំទ្រ ផ្នែកបច្ចេកទេសផ្សេងៗបន្ថែមផងដែរ ក្នុងនោះរួមមានការពិនិត្យគុណភាពផលកសិកម្ម និងការជួយជ្រុមជ្រែងក្នុងការរកទីផ្សារ។ ក្នុងឆ្នាំ ២០២០ កន្លងនេះ បន្លែដែលដាំដោយកសិករគំរូចំនួន ១៩ គ្រួសារ បានទទួលទិន្នផលល្អ ដែលផ្តល់ចំណូលគិតជាទឹកប្រាក់ចំនួនប្រមាណ ២១.០៣៦ ដុល្លារ ខណៈពេលដែលកសិករ ១០៨ គ្រួសារទៀត ផលិតបានទិន្នផលស្រូវចំនួនជាង ៦៦២ តោន ក្នុងឆ្នាំ ២០២០ លក់បាន ៣៩៩ តោន ដែលគិតជាទឹកប្រាក់ចំនួន ៨៤.០៥៧ ដុល្លារ៕

រូបភាព ៖ អង្គការ WWF
រូបភាព ៖ អង្គការ WWF
រូបភាព ៖ អង្គការ WWF
រូបភាព ៖ អង្គការ WWF

អត្ថបទសរសេរ ដោយ