ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Rakitic ស៊ុត​ក្រុម​ចាស់ ខណៈ Sevilla ផ្តួល Barcelona

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ Sevilla មាន​ទឹកមាត់​លេប​សម្រាប់​ការ​ប្រកួត​ជើង​ទី​២​ខាង​មុខ បន្ទាប់​ពី​យប់មិញ​ពួក​គេ​បំបាក់​ក្រុម​ភ្ញៀវ Barcelona ដោយ​លទ្ធផល ២-០ ក្នុង​ការ​ប្រកួត​ជើង​ទី​១​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Copa…

អេ​ស្ប៉ា​ញ ៖ Sevilla មាន​ទឹកមាត់​លេប​សម្រាប់​ការ​ប្រកួត​ជើង​ទី​២​ខាង​មុខ បន្ទាប់​ពី​យប់មិញ​ពួក​គេ​បំបាក់​ក្រុម​ភ្ញៀវ Barcelona ដោយ​លទ្ធផល ២-០ ក្នុង​ការ​ប្រកួត​ជើង​ទី​១​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Copa del Rey​។

ក្រុម​ម្ចាស់ផ្ទះ​លេង​បាន​យ៉ាង​ល្អ ដោយ​មាន​ទំនុកចិត្ត​ខ្ពស់​បំផុត​សម្រាប់​ជំនួប​មួយ​នេះ រហូត​ដល់​ខ្សែការពារ Jules Kounde មានឱកាស​រក​គ្រាប់​បើក​ឆាក​សម្រាប់ Sevilla នៅ​នាទី​២៥ ក្នុង​តង់​ទី​១​។ មុន​ពេល​ដែល​កីឡាករ Ivan Rakitic អតីត​ខ្សែបម្រើ​ឆ្នើម Barcelona ស៊ុត​បញ្ចូល​ទី​ក្រុម​ចាស់​ខ្លួនឯង​នៅ​នាទី​៨៥ ក្នុង​តង់​ទី​២​។

Sevilla នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្ទះ Barcelona វិញ​ក្នុង​កីឡដ្ឋាន Camp Nou សម្រាប់​ការ​ប្រកួត​ជើង​ទី​២ ដែល​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ ២០២១ ខាង​មុខ​នេះ​៕