ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សេដ្ឋកិច្ច​ជំរុញ និង​លើក​ទឹក​សហគ្រាស​ធុន​តូច និង​មធ្យម និង​ធុរកិច្ច​បង្កើត​ថ្មី​ក្នុងស្រុក​រួម​ស្តារ​សេដ្ឋកិច្ច

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​លើកទឹកចិត្ត និង​ជំរុញ​ព្រមទាំង​គាំទ្រ​ចំពោះ​សហគ្រាស​ធុន​តូច និង​មធ្យម និង​ធុរកិច្ច​បង្កើត​ថ្មី​ក្នុងស្រុក​ឱ្យ​កាន់តែ​មាន​សក្ដា​នុ ពល​ក្នុង​ការ​ចូលរួម​ចំណែក​ស្ដារ​សេដ្ឋកិច្ច​បន្ទាប់​ពី​វិបត្តិ​កូ​វី​ដ​-១៩ ។ ការ​គាំទ្រ​នេះ​ធ្វើ​ឡើង…

រាជធានី​ភ្នំពេញ ៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​លើកទឹកចិត្ត និង​ជំរុញ​ព្រមទាំង​គាំទ្រ​ចំពោះ​សហគ្រាស​ធុន​តូច និង​មធ្យម និង​ធុរកិច្ច​បង្កើត​ថ្មី​ក្នុងស្រុក​ឱ្យ​កាន់តែ​មាន​សក្ដា​នុ ពល​ក្នុង​ការ​ចូលរួម​ចំណែក​ស្ដារ​សេដ្ឋកិច្ច​បន្ទាប់​ពី​វិបត្តិ​កូ​វី​ដ​-១៩ ។

ការ​គាំទ្រ​នេះ​ធ្វើ​ឡើង ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​បរ​ធន​បាល​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព លើក​ទី​០៨ នា​ព្រឹក​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្រោម​ការ​ដឹកនាំ​ដោយ​ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋមន្ត្រី ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ព្រមទាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​បរ​ធន​បាល​មូល និ​ធិ​អភិវឌ្ឍន៍​សហគ្រិនភាព (​ម​.​អ​.​ស​.) ។

ឯកឧត្តម​រង្សី វិស្សុត​បាន​លើក​ឡើង​ថា​កិច្ចប្រជុំ​ក្រុមប្រឹក្សា​បរ​ធន​បាល​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព​លើក​ទី​០៨ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម អ្នកឧកញ៉ា និង​ថ្នាក់ដឹកនាំ​ស្ថាប័នរដ្ឋ និង​ឯកជន​ដែល​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​បរ​ធន​បាល ដើម្បី​ពិនិត្យ ពិភាក្សា និង​អនុម័ត​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​មធ្យម​របស់ ម​.​អ​.​ស​. ។

ជា​លទ្ធផល អង្គប្រជុំ​បាន​អនុម័ត​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​មធ្យម និង​ផែនការ​ថវិកា​ឆ្នាំ​២០២១​របស់ ម​.​អ​.​ស​. ដែល​ផ្ដោត​សំខាន់ លើ​វិស័យ​អាទិភាព​មាន​ជា​អាទិ៍ក​សិ​-​ឧស្សាហកម្ម កម្មន្ដសាល ឌី​ជី​ថ​ល និង​សេវាកម្ម ។

ជាមួយ​គ្នា​នេះ​, ក្រុមប្រឹក្សាភិបាល អនុម័ត​ថវិកា​បន្ថែម​ទៅ​លើ​ការ​គាំទ្រ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​(Grant) ។ ការ​កសាង​សមត្ថភាព​គ្រប់គ្រង​របស់​សហគ្រាស​ក្នុង​ការ​ទទួល​បាន​ឥណទាន​ពី​ធនាគារ ។ ការ​ពង្រីក​បណ្តាញ​គាំទ្រ​សហគ្រាស និង​កា​រត​ភ្ជាប់​បណ្តាញ​ទីផ្សារ និង​ពង្រឹង​ទីផ្សារ​សម្រាប់​សហគ្រាស​សក្តានុពល និង​ធុរកិច្ច​ថ្មី ដើម្បី​ឱ្យ​ធុរកិច្ច​ងើបឡើង​វិញ (keep business to stay afloat) ក្រោយ​ការ​រីក​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩ ។

ទិស​ដៅ​ចំបង​ក្នុង​ដំណាក់កាល​នេះ គឺ​ការ​ផ្ដល់​ហិរញ្ញប្បទាន​បន្ថែម​តាម​រយៈ​អំណោយ ហិរញ្ញវត្ថុ (grant) និង​កសាង​សមត្ថភាព​សហគ្រាស​ក្នុង​ការ​គ្រប់គ្រង​ធុរកិច្ច​, គ្រប់គ្រង​ហិរញ្ញវត្ថុ និង​ប្រើប្រាស់​បច្ចេកវិទ្យា ។ បន្ថែម​ទៀត ក្រុមប្រឹក្សា​បរ​ធន​បាល​ក៏​បាន​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​ក្រុមការងារ​បន្ត​រៀបចំ​កែ​លម្អ និង​អនុវត្ត​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ​២០២១ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​បន្ត​ចក្ខុវិស័យ​របស់​ខ្លួន​ក្នុង​ការ​ជួយ​គាំទ្រ​ស ហ​គ្រាស​ធុន​តូច និង​មធ្យម និង​ធុរកិច្ច​បង្កើត​ថ្មី​ក្នុងស្រុក ឱ្យ​កាន់តែ​មាន​សក្ដានុពល​ក្នុង​ការ​ចូលរួម​ចំណែក​ស្ដារ​សេដ្ឋកិច្ច​បន្ទាប់​ពី​វិបត្តិ​កូ​វី​ដ​-១៩, ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ឱ្យ​កាន់ តែ​ប្រសើរ​ក្នុង​រយៈពេល​ខ្លី មធ្យម និង​វែង​, និង​ជំរុញ​ការ​នាំ​ចេញ​ដោយ​ពង្រីក​វិសាល ភាព​ក្នុង​តំបន់ និង​សកល​។

ជា​ចុង​ក្រោយ​, ឯកឧត្ដម វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែងអំណរគុណ​ឯកឧត្តម អ្នកឧកញ៉ា និង​សមាជិក​ក្រុមប្រឹក្សា​បរ​ធន​បាល ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ដល់​ក្រុមការងារ ចំពោះ​ការ​ខិតខំ​បំពេញការងារ ដែល​មាន វឌ្ឍន​ភាពល្អ​ប្រសើរ និង​មាន​ឆន្ទៈ​មុតមាំ​ក្នុង​ការ លើកកម្ពស់​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព​កម្ពុជា ឱ្យ​កាន់តែ​រីក​ចម្រើន​ទៅ​មុខ ប្រកបដោយ​ចីរភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ