ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​អតីត​មិត្ត​ស្រី Boateng ស្លា​.​ប់ ក្រោយ​ទើប​បែក​គ្នា​ស​ប្តា​ហ៍​មុន

3 ឆ្នាំ មុន

អា​ល្លឺ​ម៉​ង់ ៖ នាង Kasia Lenhardt អាយុ ២៥​ឆ្នាំ​អតីត​មិត្ត​ស្រី​​កីឡាករ Jerome Boateng ខ្សែការពារ​ក្រុម…

អា​ល្លឺ​ម៉​ង់ ៖ នាង Kasia Lenhardt អាយុ ២៥​ឆ្នាំ​អតីត​មិត្ត​ស្រី​​កីឡាករ Jerome Boateng ខ្សែការពារ​ក្រុម Bayern Munich ដែល​ទើបតែ​ចែកផ្លូវ​គ្នា​កាលពី​ស​ប្តា​ហ៍​មុន ត្រូវ​បាន​ប្រទះ​ឃើញ​ដេក​ស្លា​.​ប់​​ក្នុង​អា​ផាតម្រណិតមួយក្នុង​ក្រុង​ប៊ែ​រ​ឡាំង ​កាលពី​យប់​ថ្ងៃ​ទី​៩ ខែ​កុ​ម្ភះ ឆ្នាំ ២០២១ កន្លង​ទៅ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ប៉ូ​លី​ស​។

មិន​ទាន់​មានការ​បញ្ជាក់​​ផ្លូវការ​ណាមួយ​ពី​ប៉ូលិស ជុំវិញ​ការ​បាត់​បង់ជីវិត​តារា​ម៉ូ​ឌែ​ល​ស្រី​រូប​នេះ​នៅឡើយ​ទេ ដោយ​បច្ចុប្បន្ន​កំពុង​បន្ត​​ស៊ើបអង្កេត​។ ហើយ​ជំហាន​ដំបូង​ប៉ូលិស​គ្រាន់តែ​សន្និដ្ឋាន​ថា​ជា​ករណី​ធ្វើ​អ​.​ត្ត​.​ឃា​.​ត ដោយ​មិនមែន​ជា​ករណី​ឃា​.​ត​.​ក​.​ម្ម​ឡើយ​។

បន្ទាប់​ពី​ទទួល​ដំណឹង​នេះ Boateng បាន​ស្នើ​សុំ​ចាក​ចេញពី​ក្រុម​ដើម្បី​វិល​ត្រឡប់​មក​ប្រទេស​អា​ល្លឺ​ម៉​ង់​វិញ ខណៈ​ដែលក្រុម Bayern កំពុង​ស្ថិត​នៅ​ប្រទេស​កា​តា ដើម្បី​ត្រៀម​ប្រកួត​វគ្គ​ផ្តាច់ព្រ័័ត្រ​ពានរង្វាន់ FIFA Club World Cup ទល់​នឹង​ក្រុម​មក​ពី​ម៉ិ​ក​ស៊ិ​ក Tigres UANL នៅ​យប់​នេះ​៕ (​ដកស្រង់​ចេញពី Dailymail)