ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​រីករាយ ! ក្រសួង​ព្យាបាល​ជា​សះស្បើយ​អ្នក​កើត​កូ​វី​ដ​១៩ បាន​២​នាក់​ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​ថា មិន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ថ្មី​នោះ​ទេ ខណៈ​អ្នកជំងឺ​២​នាក់ បានជា​សះស្បើយ​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​ថា មិន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ថ្មី​នោះ​ទេ ខណៈ​អ្នកជំងឺ​២​នាក់ បានជា​សះស្បើយ​ផង​ដែរ ។

ក្រសួង​បាន​បន្ត​ថា អ្នកជា​សះស្បើយ​ទាំង​២​នាក់​ខាងលើ​រួម​មាន
១- ស្ត្រីជន​ជាតិខ្មែរ អាយុ​២៥​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ ស្រុក​ប​វេ​ល ខេត្តបាត់ដំបង បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២១ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ចំនួន ០២​លើក ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​បង្អែក ខេត្តបន្ទាយមានជ័យ​។

២- ស្ត្រីជន​ជាតិខ្មែរ អាយុ ២៧​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២១ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ចំនួន ០២​លើក ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​។

គិត​ត្រឹម​ម៉ោង​៧​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​ចំនួន ៤៧៨​នាក់ ក្នុង​អ្នកជា​សះស្បើយ​ចំនួន ៤៥៩​នាក់ និង​អ្នកជំងឺ​១៩​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ