អ៊ីតាលី ៖ កីឡាករ Cristiano Ronaldo រួមនិងមិត្តស្រីនាង Georgina Rodriguez បានបរិច្ចាគប្រាក់រ៉ាប់រងលើថ្លៃព្យាបាលជំងឺមហារីករបស់ក្មេងប្រុសជនជាតិព័រទុយហ្គាល់ម្នាក់។
ក្មេងប្រុស Tomas អាយុ៧ឆ្នាំ ត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមហារីកដ៏កម្រមួយមានឈ្មោះថា Neuroblastoma កាលពីខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ។ ហើយកាលពីខែតុលា ឆ្នាំមុន ឪពុកម្តាយរបស់គេបានអំពាវនាវរកជំនួយដើម្បីចំណាយសម្រាប់ការព្យាបាលកូនរបស់ពួកគាត់។
តាមការបញ្ជាក់លើបណ្តាញសង្គមពីសំណាក់បងស្រីរបស់នាង Georgina Rodriguez បានអះអាងថា ក្រោយទទួលបានដំណឹងនេះ Ronaldo និងមិត្តស្រីបានសម្រេចបរិច្ចាគប្រាក់ដល់គ្រួសារមួយនេះ។ ហើយបច្ចុប្បន្ន Tomas កំពុងស្ថិតនៅមន្ទីរពេទ្យ D’Hebron ក្នុងទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ដើម្បីធ្វើការពិនិត្យនិងពិគ្រោះយោបល់ផ្នែករោគវិទ្យា។
សូមបញ្ជាក់ថា ខ្សែប្រយុទ្ធព័រទុយហ្គាល់ដែលរកចំណូលបាន៣៨លានដុលា្លរក្នុងមួយឆ្នាំនៅក្លិប Juventus ត្រូវបានទទួលស្គាល់ថាបានបរិច្ចាគប្រាក់យ៉ាងច្រើនកន្លងទៅ ដើម្បីបុព្វហេតុសង្គមនិងការងារសប្បុរសធម៌ជាច្រើន៕ (ដកស្រង់ចេញពី Dailymail)




ចែករំលែកព័តមាននេះ