ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បឹង​ពារាំង​ជា​តំបន់​សត្វ​ស្លាប​ដ៏​ទាក់ទាញ​បាន​ក្លាយជា​គោលដៅ​ទេសចរណ៍ និង​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បឹង​ពារាំង គឺជា​តំបន់​សត្វ​ស្លាប​ដ៏​ទាក់ទាញ​មួយ នៅ​លើ​ទឹកដី​ខេត្តសៀមរាប កាលពីមុន​សកលលោក​ជួប​វិបត្តិ​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ទី​នេះ​បាន​ក្លាយជា​គោលដៅ​ទេសចរណ៍ និង​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​ភ្ញៀវ ទេសចរ​ជាតិ និង​អន្តរជាតិ…

ខេត្តសៀមរាប ៖ បឹង​ពារាំង គឺជា​តំបន់​សត្វ​ស្លាប​ដ៏​ទាក់ទាញ​មួយ នៅ​លើ​ទឹកដី​ខេត្តសៀមរាប កាលពីមុន​សកលលោក​ជួប​វិបត្តិ​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ទី​នេះ​បាន​ក្លាយជា​គោលដៅ​ទេសចរណ៍ និង​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​ភ្ញៀវ ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​បាន​ទៅ​ដល់​ទឹកដី​ខេត្តសៀមរាប បន្ទាប់​ពី​ទស្សនា​ប្រាសាទ​នានា ។ នេះ​បើ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ចេញផ្សាយ ។

បឹង​ពារាំង មាន​វិសាស​ល​ភាព​ផ្ទៃដី​ចំនួន​ប្រមាណ​ជាង ២៦០៧​ហិ​កតា​ទេ មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​សាស្ត្រ​រដ្ឋបាល​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ជា​តំបន់​ស្ថិត​នៅ​តាម​ជម្រាល​នៃ​ទំនាប​លិច​ទឹក​ផ្នែក​ខាងជើង​ចំងាយ​ជាង​២​គ​.​ម​ពី​បឹង​ទន្លេសាប និង​ស្ថិត​នៅ​ភាគ​ខាងត្បូង​ទីរួមខេត្ត​សៀមរាប មាន​ចំងាយ​ប្រមាណ​ជា ១៨ គីឡូម៉ែត្រ ពី​តំបន់​អង្គរ ។

បឹង​នេះ ភ្ជាប់​ចរន្តទឹក​នៅ​ប៉ែក​ខាងជើង​ពី​បឹង​ទន្លេសាប មានព្រៃ​លិច​ទឹក មាន​ប្រព័ន្ធ​ជីវៈចម្រុះ​យ៉ាង​សម្បូរ​បែប រួម​ទាំង​ហ្វូង​សត្វ​ស្លាប មាន​មច្ឆជាតិ មាន​ប្រភេទ​ល្មូ​ន ព្រមទាំង​សត្វ​ទ្វេរ​បាត និង​ចតុ​បាត​មួយ​ចំនួន​ផង​ដែរ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ប្រធាន​ផ្នែក​អភិរក្ស​សមាគម នៃ​សមាគម​សហគមន៍​ទេសចរណ៍វប្បធម៌​ធម្មជាតិ​បឹង​ពារាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ