ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនិញ​សម្រាប់​សែន​ចូល​ឆ្នាំ​ចិន​មាន​តម្រូវការ​ខ្ពស់​ ទោះ​ស្ថិត​នៅ​ក្នុង​វិបត្តិ​កូ​វី​ដ១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបីជា​ឆ្នាំ ២០២១ នេះ កូ​វី​ដ ១៩ នៅ​តែ​មិន​ទាន់​បាន​បញ្ចប់​ក្ដី តែ​អាជីវ កម្ម​មួយ​ចំនួន​ចាប់ផ្ដើម​ងើបឡើង​វិញ​ជា​ពិសេស​ការ​លក់​សម្ភារៈ…

រាជធានី​ភ្នំពេញ ៖ ទោះបីជា​ឆ្នាំ ២០២១ នេះ កូ​វី​ដ ១៩ នៅ​តែ​មិន​ទាន់​បាន​បញ្ចប់​ក្ដី តែ​អាជីវ កម្ម​មួយ​ចំនួន​ចាប់ផ្ដើម​ងើបឡើង​វិញ​ជា​ពិសេស​ការ​លក់​សម្ភារៈ ឬ​ទំនិញ​ដែល​ពាក់ព័ន្ធ​នឹង ពិធី​ចូល​ឆ្នាំ​ប្រពៃណី​ជនជាតិ​ចិន មាន​សន្ទុះ​កើនឡើង​ខ្ពស់ គឺ​ដូច​កាល​មុន​មាន​វិបត្តិ​នៃ​កូ​វី​ដ ១៩ ផង​ដែរ ។

បើ​តាម​អ្នកស្រី ស្រី​អូន ម្ចាស់​ហាង​លក់​គ្រឿង​សែន​ចូល​ឆ្នាំ​ចិន និង​ពិធីបុណ្យ​ផ្សេង​ៗ នៅ​ផ្សារ​អូរ​ឫស្សី បានឱ្យ​ដឹង​ថា ជិត​ចូល​ឆ្នាំ​ចិន​បែប​នេះ​ទំនិញ​សម្រាប់​សែន​ចូល​ឆ្នាំ​ចិន ពិត ជា​មាន​លក់​ច្រើន បើ​ធៀប​នឹង​មុន​នេះ​បន្តិច តែបើ​ធៀប​នឹង​ពិធី​បុណ្យចូលឆ្នាំ​ចិន​ឆ្នាំ​មុន ឃើញ ថា ការ​លក់​មាន​សកម្មភាព​ប្រហាក់ប្រហែល​គ្នា ដោយ​មាន​អ្នក​នៅ​ភ្នំពេញ​មក​ទិញ​ផ្ទាល់​ផង និង​មានការ​បញ្ជា​ទិញ​ពី​អតិថិជន​នៅ​តាម​បណ្ដា​ខេត្ត​សម្រាប់​លក់​បន្ត​ផង ព្រោះ​អ្នកស្រី​ជា​អ្នក ចែកចាយ​ដុំ និង​រាយ ដូច្នេះ​តែងតែមាន​អតិថិជន​លក់រាយ​នៅ​តាម​ខេត្ត​បញ្ជា​ទិញ ។ អ្នកស្រី បាន​ប្រាប់​បន្ត​ថា បើ​ទោះបីជា​មាន​បញ្ហា​កូ​វី​ដ ១៩ ក្តី​តែ​បងប្អូន​ដែល​មាន​សែស្រឡាយ​កូន ចៅ​ចិន និង​វៀតណាម នៅ​តែម​ករក​ទំនិញ និង​គ្រឿង​សម្រាប់​សែន​ចូល​ឆ្នាំ​ចិន​ដែល​នឹង​ចូល មក​ដល់​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

ចំណែក​អ្នកលក់​អាហារ​ក្រៀម​នៅ​ក្នុង​ផ្សារ​អូរ​ឫស្សី​ក៏​បាន​និយាយ​ថា រៀង​រាល់​ឆ្នាំ​ពេល ចូល​ឆ្នាំ​ចិន​បែប​នេះ តែងតែមាន​អ្នក​មក​រក​ទិញ​សម្រាប់​ទុក​ប្រើប្រាស់​ពេល​ចូល​ឆ្នាំ​ចិន ហើយ ឆ្នាំ​នេះ ក៏​មិន​ខុស​ពី​ឆ្នាំ​មុន​ដែរ គ្រាន់តែ​សកម្មភាព​វា​មិន​ខ្លាំង​ដូច​ឆ្នាំ​មុន​ៗ ។

ចំណែក​អ្នកលក់​ជ្រូក​ខ្វៃ នៅ​រាជធានី​ភ្នំពេញ លោក សាយ សុ​គ​ន្ធា ម្ចាស់​ហាង​លក់​ជ្រូក ខ្វៃ យីហោ​ពូ​ម៉ៅ ជ្រូក​ខ្វៃ បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ធម្មតា​លោក​ទទួល​បានការ កុម្ម​ង់​ទិញ​ពី​អតិថិ ជន​ចាប់ពី ២០​ក្បាល​ទៅ ៣០​ក្បាល ឬ​យ៉ាងច្រើន ៥០​ក្បាល តែ​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ចិន លោក ទទួល​បានការ​កុម្ម​ង់​ទិញ​ពី​អតិថិជន ៤០០​ក្បាល ហើយ​លោក​ក៏​បាន​បិទ​ការ​បញ្ជា​ទិញ​តាំងពី ថ្ងៃ​ទី ១​ខែកុម្ភៈ​មក​ម្ល៉េះ ព្រោះ​លោក​មិន​អាច​ផ្គត់ផ្គង់​បាន​គ្រប់​នោះ​ទេ ។

លោក​បាន​បន្ត​ថា បើ​ទោះបីជា​ឆ្នាំ​នេះ​កូ​វី​ដ ១៩ មិន​ទាន់​បាន​បញ្ចប់​ក្ដី តែ​ការ​បញ្ជា​ទិញ ជ្រូក​ខ្វៃ​សម្រាប់​សែន​ចូល​ឆ្នាំ​ចិន​ច្រើន​ជាង​ឆ្នាំ​មុន​ទៅ​ទៀត ។ ឆ្នាំ​មុន​លោក​ទទួល​បាន​បាន កុម្ម​ង់​ជាង ៣០០​ក្បាល តែ​ឆ្នាំ​នេះ ៤០០​ក្បាល និង​ត្រៀម​ពង្រីក​បន្ត​ទៀត​នៅ​ឆ្នាំ​ក្រោយ​ៗ ដើម្បី បំពេញ​ទៅ​តាម​តម្រូវការ​ទីផ្សារ ។ លោក​បន្ថែម​ទៀត​ថា កាលពី​ឆេ​ង​ម៉េ​ង​ឆ្នាំ​មុន ពេល​នោះ កូ​វី​ដ ១៩ ឆ្លង​លើក​ដំបូង​នៅ​កម្ពុជា ហើយ​រដ្ឋាភិបាល​ក៏​បាន​ចាត់វិធានការ​មួយ​ចំនួន ពេល​នោះ អ្នក​ផ្គត់ផ្គង់​ជ្រូក​ខ្វៃ​ជា​ច្រើន​បាន​ខាត​ឡុងចុង​ដោយសារ​តែ​ទិញ​កូនជ្រូក​មក​ហើយ តែ​ការ​កុម្ម​ង់ ធ្លាក់​ចុះ ។ ចូល​ដល់​រដូវ​សែន​ក្បាលទឹក ជ្រូក​ខ្វៃ​ចាប់ផ្ដើម​មាន​ទីផ្សារ​ឡើង​វិញ ព្រោះ​រដ្ឋាភិបាល បាន​គ្រប់គ្រង​ល្អ​លើ​កូ​វី​ដ ១៩ រហូត​ដល់​ចូល​ឆ្នាំ​ចិន​ឆ្នាំ​នេះ ទីផ្សារ​ជ្រូក​ខ្វៃ សម្រាប់​សែន​ចូល ឆ្នាំ​ចិន​ងើបឡើង​ខ្ពស់​តែ​ម្ដង ហើយ​តម្លៃ​ជ្រូក​វិញ​មួយ​ក្បាល​ឡើង​ដល់​ជិត ២០​ម៉ឺន​រៀល​បន្ថែម ទៀត (​ជា​តម្លៃ​ឡើង ) ដែល​សបញ្ជាក់​ពី​តម្រូវការ​ខ្លាំង​នៅ​រដូវ​ចូល​ឆ្នាំ​ចិន​ឆ្នាំ​នេះ ។

សូម​បញ្ជាក់​ថា ប្រមុខ​រដ្ឋាភិបាល​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ដាក់ បញ្ជា​ឱ្យ​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន ជា​ពិសេស​តាម​ព្រំដែន ត្រូវ​ពិនិត្យ​លើ​ការ​ចេញចូល​ឆ្លង​ដែន ក្នុង​រដូវ​ចូល​ឆ្នាំ​ចិន​នេះ ក្នុង​ពេល​ប្រទេស​វៀតណាម​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ ១៩ បំ​លែងខ្លួន​ថ្មី ដែល​ជា​ការ​ព្រួយបារម្ភ​មួយ​ចំពោះ​រដ្ឋាភិបាល ។

សម្ដេច​ក៏​បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជា​ពល រដ្ឋ​ត្រូវ​ចេះ​អនាម័យ និង​ប្រុង​ប្រយ័ត្ន​ជា​និច្ច នៅ​ក្នុង​ពេល​ជួបជុំ ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ចិន​របស់ បងប្អូន​ដែល​ជាប់សែស្រឡាយ​ចិន នៅ​ពេល​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ