ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Conte ប៉ះទង្គិច​ជាមួយ​ប្រធាន​ក្លិប Juventus រហូត​ប្រើ​កាយវិការ​មិន​សមរម្យ

3 ឆ្នាំ មុន

អ៊ី​តា​លី ៖ លោក Antonio Conte បាន​ទទូច​ឱ្យ​លោក Andrea Agnelli ប្រធាន​ក្លិប Juventus…

អ៊ី​តា​លី ៖ លោក Antonio Conte បាន​ទទូច​ឱ្យ​លោក Andrea Agnelli ប្រធាន​ក្លិប Juventus ត្រូវមាន​ម្ចាស់​ការ​​ក្នុង​ភាព​ជា​អ្នកកីឡានិង​ការ​គោរព​ ​បន្ទាប់​ពី​អ្នក​ទាំង​២​បានប៉ះទង្គិច​ពាក្យ​សម្តី​គ្នា​យ៉ាង​ខ្លាំង​កាលពី​យប់មិញ​។

Juventus បានកក់​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Coppa Italia បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ទាំង​២​ជើង​យកឈ្នះ​លើ​ក្រុម Inter Milan ដោយ​លទ្ធផល ២-១​។ អ្វី​ដែល​កាន់តែ​ចាប់អារម្មណ៍​សម្រាប់​ជំនួប​យប់មិញ គឺ​ការ​ប៉ះទង្គិច​ពាក្យ​សម្តី​គ្នា​រវាង​លោក Conte និង​លោក Agnelli ដែល​ធ្លាប់​រួមការ​ងារ​ជាមួយ​គ្នា​កាល​នៅ Juventus កន្លង​មក​។

យោង​តាម​សារព័ត៌មាន RAI របស់​អ៊ី​តា​លី​បានឱ្យ​ដឹង​ថា​លោក Conte បាន​លើក​ម្រាមដៃ​កណ្តាល​ដាក់​លោក Agnelli នៅ​តង់​ទី​១​។ ហើយ​បន្ទាប់​ពី​ចប់​ការ​ប្រកួត​លោក Agnelli ក៏​បាន​រត់​ទៅ​កាន់​កៅអី​បម្រុង​របស់​ក្រុម Inter Milan ដោយ​បាន​ស្រែក​ជេរ​។

លោក Conte មិន​ចង់​បកស្រាយ​អំពី​ការ​ប៉ះទង្គិច​គ្នា​នេះ​ទេ ប៉ុន្តែ​លោក​បាន​លើក​ឡើង​យ៉ាង​ខ្លី​ថា​រឿង​ទាំងអស់​កើតឡើង​ដោយសារ​តែ​អតីត​មិត្ត​រួមការ​ងារ​ចាស់ ហើយ​មន្ត្រី​អាជ្ញាកណ្តាល​ទី​៤​ក៏​បានឃើញ​ដែរ​៕ (​ដកស្រង់​ចេញពី Dailymail)

https://www.youtube.com/watch?v=idqt32CzOrs