ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម​ហ៊ុន ម៉ា​ណែ​ត ៖ ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​ផ្តើម​ចេញពី​ខ្លួន​យើង ​ការពារ​ខ្លួន​យើង និង​អ្នក​ដទៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កូនប្រុស​ច្បង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ការ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ គឺ​ផ្តើម​ចេញពី​ខ្លួន​យើង ដើម្បី​ការពារ​ខ្លួន​យើង និង​អ្នក​ដទៃ ។…

រាជធានី​ភ្នំពេញ ៖ កូនប្រុស​ច្បង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ការ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ គឺ​ផ្តើម​ចេញពី​ខ្លួន​យើង ដើម្បី​ការពារ​ខ្លួន​យើង និង​អ្នក​ដទៃ ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​សម្តេច​តេ​ជោ និង​ជា​មេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ​ត្រូវ​បាន​តម្លើង​ឋានៈ​ជា​ប្រជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ពេល​ថ្មី​កន្លង​មក​បាន​សរសេរ​លើ​បណ្តាញ​សង្គម ខណៈ​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​១៩ លើក​ដំបូង​ជំនួយ​របស់​ចិន នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១​ថា​« ខ្ញុំ​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩ រួច​ហើយ » ។

ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ឯក​ក៏​សូម​បងប្អូន​ខ្មែរ​រួម​គ្នា និង​ត្រៀមលក្ខណៈ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​អនុវត្ត​វិធានការ​សុខាភិបាល និង​ទទួល​ចាក់​ថ្នាំ​បង្ការ​ទៅ​តាម​ដំណាក់កាល​នីមួយ​ៗ តាម​ផែនការ​លទ្ធភាព​របស់​រាជរដ្ឋាភិបាល ដើម្បី​ការពារ​ខ្លួន​យើង​គ្រួសារ​យើង សង្គម​ជាតិ​យើង និង​ប្រជាជន​យើង​នៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ ពីព្រោះ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ គឺ​ផ្តើម​ចេញពី​ខ្លួន​យើង ដើម្បី​ការពារ​ខ្លួន​យើង និង​អ្នក​ដទៃ ។

សូម​ជម្រាប​ថា កូន​ប្រុង​បង្កើត​ទាំង​៣​រូប និង​កូនប្រសា​២​រូប បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ រួច​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ