ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​ខកចិត្ត​ចំពោះ Solskjaer ក្រោយ​មិន​ធ្វើ​រឿង​នេះ​នៅ​ប្រកួត​យប់មិញ

3 ឆ្នាំ មុន

អង់គ្លេស ៖ ក្រុម Manchester United បានឡើង​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពានរង្វាន់ FA Cup ក្រោយ​​យកឈ្នះ​លើ​ក្រុម West…

អង់គ្លេស ៖ ក្រុម Manchester United បានឡើង​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពានរង្វាន់ FA Cup ក្រោយ​​យកឈ្នះ​លើ​ក្រុម West Ham ទាំង​លំបាក​ក្នុង​ម៉ោង​បន្ថែម​១៥​នាទី​២​ដងដោយ​លទ្ធផល ១-០ កាលពី​យប់​មិញ ដែល​ជា​ការ​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ Scott McTominay នៅ​នាទី​៩៧​។

បើ​ទោះជា​ទទួល​បានជ័យជម្នះ​សម្រាប់​ជំនួប​នេះ​ក៏​ពិតមែន ប៉ុន្តែ​អ្នកគាំទ្រ Man UTD មួយ​ចំនួន​បាន​បង្ហាញការខកចិត្ត​ចំពោះ​លោក Ole Gunnar Solskjaer បន្ទាប់​ពី​កីឡាករ​ចំណូល​ថ្មី Amad Diallo ដែល​ទិញ​ពី​ក្លិប Atalanta ក្នុង​តម្លៃ​៣៧​លាន​ផោន​មានឈ្មោះ​ក្នុង​បញ្ជី​ការ​ប្រកួត​នេះ តែ​មិន​ត្រូវ​បាន​ដាក់​ឱ្យ​លេង​។

អ្នកគាំទ្របាន​បង្ហោះ​សារ​ខកចិត្ត​យ៉ាង​ខ្លាំង ខណៈ​ដែល​ពួក​គេ​កំពុង​ទន្ទឹងរង់ចាំ​យ៉ាង​អន្ទះសារ​ចង់​ឃើញ​វត្តមាន Diallo បង្ហាញខ្លួន​លើក​ដំបូង​សម្រាប់​ក្រុម​ឈុត​ធំ ហើយ​ការ​ប្រកួត​ពានរង្វាន់ FA Cup នេះ​គឺ​ស័ក្តិសម​បំផុត​ក្នុង​ការ​ដាក់​ខ្សែបម្រើ​ស្លាប​កូដ​ឌី​វ័​វ័យ​១៨​ឆ្នាំ​រូប​នេះ​ឱ្យលេង​៕ (ដកស្រង់ចេញពី Dailymail)

https://www.youtube.com/watch?v=Klxrjsv_oQk