ផ្តន្ទាទោសប្រធានគណបក្សខ្មែរឈ្នះដាក់ពន្ធនាគារ២០ខែនិងពិន័យជាប្រាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ទីបំផុត សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ កុម្ភៈ បានប្រកាសសាលក្រមផ្តន្ទាទោស លោក សួង សុភណ្ឌ…
រាជធានីភ្នំពេញ ៖ ទីបំផុត សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ កុម្ភៈ បានប្រកាសសាលក្រមផ្តន្ទាទោស លោក សួង សុភណ្ឌ…
រាជធានីភ្នំពេញ ៖ ទីបំផុត សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ កុម្ភៈ បានប្រកាសសាលក្រមផ្តន្ទាទោស លោក សួង សុភណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ដោយផ្តន្ទាទោសដាក់ពន្ធនាគារ២០ខែ ពិន័យជាប្រាក់ដាក់ចូលថវិការដ្ឋ៤លានរៀល និងសងជំងឺចិត្តទៅគណៈកម្មការព្រំដែនជាទឹកប្រាក់ចំនួន២០០លានរៀល ពាក់ព័ន្ធពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម (ទាក់ទិនពីការញុះញង់បញ្ហាព្រំដែន) ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៥ មករា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងប្រធានគណបក្សខ្មែរឈ្នះ មកបើកសវនាការជំនុំជម្រះទោស ពាក់ពន្ធពីបទ.ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមបញ្ញាតិមាត្រា៤៩៤ នឹង៤៩៥ នៃក្រមព្រហ្មទណ្ឌ ។
សវនាការនេះ មានលោក លិ សុខា ជាចៅក្រមជំនុំជម្រះ នឹងលោក សេង ហៀង ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រួមមានមេធាវីការពារក្តីឲ្យដើមចោទ នឹងចុងបណ្តឹង ដែលធ្វើឡើងជាសាធារណៈ នឹងចំពោះមុខជនជាប់ចោទ ។ ក្រោយពីអង្គសវនាការសាកសួរដេញដោល អស់រយៈពេលច្រើនម៉ោងចប់សព្វគ្រប់ លោកចៅក្រមជំនុំជម្រះបានសម្រេចលើកពេល ប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទ ទៅថ្ងៃទី១០ ខែកម្ពៈ ឆ្នាំ២០២១ ខាងមុខនេះ ។
កាលពីវេលារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ លោក ឆាយ ហុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការចោទប្រកាន់លោក សួង សុភណ្ឌ ប្រធានគណបក្សខ្មែរឈ្នះជាផ្លូវការ ពីបទ.ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៤.៤៩៥ នៃក្រមព្រហ្មទណ្ឌ ។ ក្រោយពីតំណាងអយ្យការចោទប្រកាន់ជាផ្លូវការហើយនោះ សំណុំរឿងនេះបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។
សូមរំលឹកទៀតថា លោក សួង សុភណ្ឌ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលផែនការ
ងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ នឹងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពីបទ.ញុះញង់ពាក់ពន្ធបញ្ហាព្រំដែន ។
បើតាមលោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកកាលពីរសៀលថ្ងៃទី១៤ ខែសីហា ថា លោក សួង សុភណ្ឌ ពិតជាត្រូវបានឃាត់ខ្លួនមែន ក្នុងបទល្មើសជាក់ស្តែងទាក់ទងនឹងការញុះញង់បំភ្លៃការពិតលើបញ្ហាព្រំដែន និងការចោទប្រកាន់មួលបង្កាច់ទម្លាក់កំហុស លើគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនថា ប្រព្រឹត្តបទល្មើសក្បត់ជាតិ ៕
ចែករំលែកព័តមាននេះ